Koeman ​ថា​ប្រកួត​ទល់ Alaves ​សំខាន់​ជាង​ប៉ះ PSG ​ទៅ​ទៀត

លោក Ronald Koeman ​បាន​អះអាង​ថា​ការ​ប្រកួត​ទល់​ក្រុម Alaves ​ក្នុង​ក្របខណ្ឌ La Liga ​គឺ​សំខាន់​ជាង​ការ​ប្រកួត​ទល់​ក្រុម PSG ​នៅ​ពាន​រង្វាន់ UEFA Champions League ​ទៅ​ទៀត។

​មុន​ប៉ះ​ក្រុម PSG ​ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ​នោះ ​ក្រុម Barcelona ​នឹង​ត្រូវ​ប៉ះ​ក្រុម Alaves ​ក្នុង​ពាន​រង្វាន់ La Liga ​នា​ចុង​សប្ដាហ៍​នេះ​សិន។ ​ដោយ​ការ​ប្រកួត​មួយ​នេះ​ដែរ ត្រូវ​បាន​លោក Koeman ​អ្នក​ចាត់ការ​ក្រុម​អ្នក​មាន​បុណ្យ​ចាត់​ទុក​ថា​ជា​ការ​ប្រកួត​សំខាន់​ជាង​ប្រកួត​ទល់​ក្រុម PSG ​ទៅ​ទៀត។

​អ្នក​ចាត់ការ​សញ្ជាតិ​ហុល្លង់​​ខាង​លើ​នេះ ​បាន​និយាយ​ថា​៖ “ខ្ញុំ​មិន​សង្ស័យ​ទេ ​កីឡាករ​របស់​ខ្ញុំ​នឹង​ផ្ដោត​លើ​ការ​ប្រកួត​ជាមួយ Alaves ​។ ​ប្រកួត​នេះ​សំខាន់​ជាង​ប្រកួត​ជាមួយ​ក្រុម PSG ​ទៅ​ទៀត។ ​យើង​ផ្ដោត​លើ​ការ​ប្រកួត​មុន ​ទើប​គិត​លើ​ការ​ប្រកួត​បន្ទាប់​ទៀត”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT