​អ្នក​ចាំ​ទី Liverpool ​ដៃ​ទី​១​រដូវ​កាល​មុន ​អាច​ផ្លាស់​ទៅ​លេង​នៅ​ Besiktas

ក្លឹប Besiktas ​មាន​បំណង​ចង់​ខ្ចី​ជើង​អ្នក​ចាំ​ទី Loris Karius ​ពី​ក្រុម Liverpool ​នា​រដូវ​កាល​នេះ ​ក្រោយ​ពី​រូបគេ​បាត់​បង់​តំណែង​ដៃ​ទី​១ ​ឱ្យ​ទៅ​ Alisson ។

វត្តមាន​របស់ Alisson ​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ថា​ Karius ​នឹង​លែង​មាន​ឱកាស​ចាប់​បាល់​ទៀត​ហើយ ព្រោះ​រូបគេ​ធ្វើ​ឱ្យ​អ្នក​ចាត់ការ Klopp ​លែង​ទុក​ចិត្ត ​ដោយសារ​កំហុស​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ។ ដោយសារ​តែ​ដូច្នេះ​ហើយ ​ទើប​បាន​ជា ​មាន​ក្លឹប​មួយ​គឺ  Besiktas ​មើល​ឃើញ​ឱកាស​ល្អ ​ក្នុង​ការ​ខ្ចី​ជើង Karius ​ទៅ​បាន ​ព្រោះ​ទោះ​ជា​ទុក​នៅ​ក៏ Liverpool ​លែង​មាន​ប្រយោជន៍​ទៀត​ដែរ។ ជាមួយ​គ្នា​នេះ​ទៀត​សោត Liverpool ​ក៏​អាច​នឹង​ឱ្យ​រូបគេ​ចាកចេញ​ទៅ​ផង​​ដែរ ព្រោះ Alisson ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ក្លាយ​ជា​ជម្រើស​ទី​១។

Karius ​វ័យ​២៥​ឆ្នាំ ​ត្រូវ​បាន Liverpool ​ទិញ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ ​ពី​ក្រុម ​Mainz 05 ​ក្នុង​តម្លៃ​ខ្លួន​៤,៧៥​លាន​ផោន ​មាន​កុងត្រា​រយៈ​ពេល​៥​ឆ្នាំ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT