ក្រុម Chelsea បានឡើងវគ្គបន្ដហើយក្នុងពានរង្វាន់ FA Cup ក្រោយពីយកឈ្នះលើក្រុម Barnsley ក្នុងលទ្ធផល ១-០ នៅយប់មិញនេះ។
បើទោះជាបានឡើងទៅវគ្គបន្ដហើយក្ដី ប៉ុន្តែសម្រាប់លោក Thomas Tuchel អ្នកចាត់ការថ្មីរបស់ក្រុមតោខៀវ បានលើកឡើងថាទម្រង់លេងរបស់ក្រុមនៅមិនទាន់ល្អនោះទេ។ សម្រាប់ការប្រកួតនេះ ពួកគេលេងដោយគ្មានទំនុកចិត្ត និងការចង់ឈ្នះសោះឡើយ។ លោក មានក្ដីរំពឹងពីកីឡាករច្រើនជាងនេះ មិនមែនត្រឹមតែឈ្នះការប្រកួតមួយមុខនោះទេ ពោលគឺត្រូវលេងឱ្យបានល្អផងដែរ។
សម្រាប់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ FA Cup នេះ ក្រុម Chelsea នឹងត្រូវប៉ះជាមួយក្រុម Sheffield United ។ លោក Tuchel ចូលដឹកនាំក្រុមតោខៀវនេះ នៅមិនទាន់ស្គាល់បរាជ័យនៅឡើយទេ៕ប្រភព Goal