Muller ​វិជ្ជមាន​កូវីដ​១៩ ​ទើប​មិន​អាច​បង្ហាញ​ខ្លួន​នៅ​យប់មិញ​បាន​

​ក្រុម Bayern Munich ​បាន​លើក​ពាន​រង្វាន់ FIFA Club World Cup ​ហើយ​កាល​ពី​យប់មិញ​នេះ ​ក្រោយ​ពី​ឈ្នះ​ក្រុម Tigres UANL ​ក្នុង​លទ្ធផល ១-០ ។

​យ៉ាងណាមិញ​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Bayern Munich ​មិន​មាន​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ Thomas Muller ​ទេ ដោយសារ​តែ​រូបគេ​តេស្ដ​វិជ្ជមាន​កូវីដ​១៩។ ​ការ​រក​ឃើញ​ឆ្លង​មេរោគ​នេះ​ដែរ ​នឹង​ធ្វើ​ឱ្យ​រូបគេ​ខកខាន​ការ​ប្រកួត​ជា​ច្រើន​មិន​ខាន​នា​ពេល​ខាង​មុខ​នេះ ​ដោយ​ទំនង​ជា​មិន​អាច​ចូល​លេង​ក្នុង​ពាន​រង្វាន់ UEFA Champions League ​ប៉ះ​ជាមួយ​ក្រុម Lazio ​ឡើយ។

រំលឹក​ថា​កីឡាករ​២​នាក់​ទៀត​របស់​ក្រុម Bayern Munich ​ក៏​មាន​ឆ្លង​មេរោគ​ដែរ គឺ Javi Martinez ​និង Leon Goretzka ​។ ​ដោយ​ពួកគេ​សុទ្ធ​តែ​ជា​កីឡាករ​សំខាន់​សម្រាប់​ក្រុម Bayern Munich ​៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT