Neymar ​របួស​ត្រូវ​សម្រាក​១​ខែ​ទៀត​ហើយ​

​ខ្សែ​ប្រយុទ្ធ Neymar ​ដែល​បាន​រង​របួស​ម្សិលមិញ​នេះ ត្រូវ​សម្រាក​យ៉ាង​តិច​១​ខែ​ទៀត​ហើយ ​ក្រោយ​ពី​ក្រុម​គ្រូ​ពេទ្យ​ពិនិត្យ​និង​ស្កេន​មើល​រួច​មក។

​នេះ​មាន​ន័យ​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​ខាង​លើ​នេះ ​នឹង​មិន​អាច​ចូល​លេង​ឱ្យ​ក្រុម PSG ​ទល់​ក្រុម FC Barcelona ​នៅ​ពាន​រង្វាន់ UEFA Champions League ​បាន​ឡើយ​នា​សប្ដាហ៍​ក្រោយ។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​រូបគេ​ក៏​ត្រូវ​ប្រឹងប្រែង​បន្ថែម​ទៀត​ដែរ​បើ​សិន​ជា​ចង់​លេង​ជើង​ទី​២​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០​ខែ​មីនា​ឆ្នាំ​២០២១​ខាង​មុខ ព្រោះ​រយៈ​ពេល​នៅ​តិច​ណាស់។

​Neymar ​មាន​បញ្ហា​របួស​ច្រើន​មែនទែន ដែល​ធ្វើ​ឱ្យ​រូបគេ​ខកខាន​ការ​ប្រកួត​ជា​ច្រើន។ ​លោក Pochettino ​អ្នក​ចាត់ការ​ក្រុម PSG ​ក៏​បាន​បង្ហាញ​កង្វល់​សម្រាប់​រឿង​នេះ​ដែរ ព្រោះ​ប៉ះ​ក្រុម Barcelona ​នោះ ​ក្រុម​របស់​លោក​នឹង​អវត្តមាន​កីឡាករ​សំខាន់​២​នាក់​ទៅ​ហើយ​មាន Neymar ​និង Di Maria ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT