Liverpool ​ច្បាស់លាស់​ហើយ​មិន​លក់ Salah ចេញ​ទេ ក្រោយ​ Bayern បោះ​ពាក្យ​ចែចូវ

កន្លង​ទៅ​នេះ​លោក Karl-Heinz Rummenigge បាន​និយាយ​នៅ​បទសម្ភាសន៍​មួយ​ថា ខ្លួន​ចាប់​អារម្មណ៍​កីឡាករ Mohamed Salah ហើយ​ចង់​បាន​គេ​ក្លាយ​ជា​កីឡាករ​ក្នុង​ក្រុម​ទៅ​ថ្ងៃ​អនាគត។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ខាង​ក្លឹប Liverpool ក៏​សង្កត់​ធ្ងន់​រួច​ហើយ​ថា​គ្មាន​គម្រោង​លក់ Salah ចេញ​ទេ ​ជា​ពិសេស​គឺ​នៅ​បញ្ចប់​រដូវ​កាល ២០២០/២១ ខាង​មុខ។ នេះ​បើ​តាម​សារព័ត៌មាន The Sun បាន​ចុះ​ផ្សាយ។

កុំ​ថា​ឡើយ​ក្នុង​តម្លៃ​ស្នើ​ប៉ុណ្ណា​ក៏​ដោយ ក៏​ក្លឹប​ម្ចាស់ដី Anfield មិន​ចាប់​អារម្មណ៍​លើ​ការ​លក់​គេ​ចេញ​ដែរ។ ជាក់ស្តែង​បុរស​សញ្ជាតិ​អេហ្សីប​សេសសល់​សុពលភាព​កុងត្រា​ជាមួយ Liverpool រយៈ​ពេល ២ ឆ្នាំ​កន្លះ​ទៀត ហើយ​ទទួល​បាន​ថ្លៃ​ពលកម្ម​ប្រមាណ ២០០ ០០០ ផោន/សប្តាហ៍។

យ៉ាងណាមិញ​សម្រាប់​អតីត​ខ្សែ​ប្រយុទ្ធ Roma/Chelsea ខាង​លើ ប្រសិន​សម្រេច​ចិត្ត​ការ​ផ្ទេរ​ទៅ​ក្លឹប​ថ្មី នោះ​ជឿ​ថា​គេ​ប្រាកដ​ជា​បាន​ថ្លៃ​ពលកម្ម​ក្រាស់ក្រែល​ជាង​នេះ​មិន​ខាន ព្រោះ​កំពុង​ជាប់​ឈ្មោះ​ជា​ខ្សែ​ប្រយុទ្ធ​កំពូល​មួយ​រូប​ទៅ​ហើយ ជា​ពិសេស​ក្រោយ​ពេល​ប្រធាន​ក្លឹប Bayern ឧទ្ទេសនាម​ឲ្យ​ថា​ជា “Messi ប្រចាំ​តំបន់​អាហ្វ្រិក” ទៀត​នោះ៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT