(វីដេអូ) Bayern Munich យក​ឈ្នះ​ក្រុម​ម៉ិកស៊ីកូ​លើក​ពាន​ទី ៦ បាន​ហើយ

Bayern Munich បាន​បង្កើត​ផ្លែផ្កា​ជោគជ័យ​មួយ​ទៀត​ហើយ​នៅ​ចន្លោះ​ពេល ១២ ខែ​ចុង​ក្រោយ តាម​រយៈ​ការ​ឈ្នះ​ពាន FIFA Club World Cup ដោយ​យក​ឈ្នះ​ទៅ​លើ​ក្លឹប Tigres UANL កាល​ពី​យប់​មិញ។

វា​ជា​ពាន​រង្វាន់​ទី ៦ នៅ​ចន្លោះ​ពេល ១ ឆ្នាំ​មក​នេះ ដែល​ក្រុម​អាល្លឺម៉ង់​បាន​ឈ្នះ ដោយ​មាន​ពាន​ក្នុង​ស្រុក ៣ និង​ពាន​លំដាប់​អន្តរជាតិ ៣។

ទៅ​មើល​ស្ថិតិ​ការ​ប្រកួត​នៅ​ឯ​កីឡដ្ឋាន​ក្នុង​ទឹកដី​ប្រទេស​កាតា​កាល​ពី​យប់​មិញ គឺ Bayern គ្រប​តាំង​ពី​ដើម​ដល់​ចុង​តង់​ តែ​រក​បាន ១ គ្រាប់​គត់។ ភាគរយ​គ្រប់គ្រង​បាល់ Bayern មាន ៥៦ ភាគរយ ស៊ុត ១៧ លើក ចំ​គោលដៅ ៨ លើក ធៀប​នឹង​ក្រុម​ UANL ស៊ុត ៣ លើក ចំ​គោលដៅ ១ លើក​គត់។ គ្រាប់​បាល់​ជ័យជម្នះ​កើត​ឡើង​នៅ​នាទី ៥៩ ដោយ Benjamin Pavard ដែល​ដំបូង​ស្មាន​ថា​ជា​បាល់ Offside តែ​ក្រោយ VAR កាត់​សេចក្តី​ក៏​សម្រេច​ផ្តល់​គ្រាប់​បាល់​នោះ​ទៅ​ឲ្យ Bayern៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT