Jose ​ថា Spurs ​លេង​ដូច​ឆ្មា កណ្ដុរ ​មិច​ទេ​ប៉ុន្មាន​ប្រកួត​មក​នេះ​

ក្រុម​ Spurs ​របស់​លោក​ Jose Mourinho បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Everton ​ក្នុង​លទ្ធផល ៥-៤ ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ FA Cup ​បាត់​ទៅ​ហើយ​នៅ​យប់មិញ​នេះ​។

​បរាជ័យ​មួយ​នេះ ​បាន​ធ្វើ​ឱ្យ​លោក Jose ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​ជា​ពិសេស​ទម្រង់​លេង​របស់​កូន​ក្រុម​តែ​ម្ដង។ ​លោក​បាន​និយាយ​ថា ​ទម្រង់​លេង​របស់ Spurs ​បច្ចុប្បន្ន​នេះ ​បាន​ធ្វើ​ឱ្យ​លោក​នឹក​ឃើញ​ពី​ទិដ្ឋភាព​របស់​ឆ្មារ​និង​កណ្ដុរ ​ដែល​ម្ដង​លេង​ល្អ ​និង​ម្ដង​លេង​មិន​ល្អ។ ​ខណៈ​ដែល​ក្រុម Spurs ​នេះ ​តែងតែ​បង្ក​កំហុស​ដដែល​ៗ ​ក្នុង​ការ​របូត​គ្រាប់​បាល់​តែ​ម្ដង។

​ក្រុម Spurs ​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​មក​នេះ ​ធ្វើ​មិន​បាន​ល្អ​ឡើយ​ទាំង​ក្នុង​លីគ ​និង Cup ​។ ​ដោយ​ឡែក​នៅ​ចុង​សប្ដាហ៍​នេះ ​ពួកគេ​ត្រូវ​ទៅ​ប៉ះ​ជាមួយ​ក្រុម Man City ​ដល់​ក្នុង​ដី​ទៀត​នា​លីគ​កំពូល​អង់គ្លេស ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ប្រកួត​ដ៏​លំបាក​មួយ៕

ប្រភព៖ Goal

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT