Hazard ៖ ​ខ្ញុំ​មិន​ចាកចេញ​ពី Chelsea ​នៅ​ឆ្នាំ​នេះ​ទេ

ខ្សែ​បម្រើ Eden Hazard ​ចេញ​មុខ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​រូបគេ​នឹង​មិន​ចាកចេញ​ពី Chelsea ​នៅ​រដូវ​កាល​នេះ​ឡើយ ​ប៉ុន្តែ​អាច​នឹង​រដូវ​កាល​បន្ទាប់។

Hazard ​មាន​ទំនាក់ទំនង​ខ្លាំង​ក្នុង​ការ​ផ្លាស់​ទៅ​លេង​នៅ Real Madrid ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ប៉ុន្តែ​ហាក់​មិន​ទាន់​មាន​អ្វី​កើត​ឡើង​ឡើយ។ ជាមួយ​គ្នា​នេះ ​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​អង់គ្លេស បិទ​ការ​ទិញ​ចូល​ហើយ ប៉ុន្តែ​ក្លឹប​នៅ​អាច​លក់​កីឡាករ​ចេញ​បាន។ សម្រាប់ La Liga ​វិញ ​ទីផ្សារ​ដោះដូរ​កីឡាករ​របស់​ពួកគេ​នៅ​បើក​រហូត​ដល់​ដាច់​ខែ​នេះ​ឯ​ណោះ។

ចំពោះ​រឿង​ផ្លាស់​ទៅ​លេង​នៅ​ក្រៅ​នេះ​ដែរ ​ខ្សែ​បម្រើ​វ័យ​២៧​ឆ្នាំ​បាន​និយាយ​ថា​៖ “ខ្ញុំ​មិន​ទាន់​ចង់​និយាយ​ពី​រឿង​ចាកចេញ​ទេ។ ខ្ញុំ​កំពុង​សប្បាយ​ចិត្ត​នៅ​ទី​នេះ ​ហើយ​ខ្ញុំ​សល់​កុងត្រា​នៅ​ទី​នេះ​ទៀត។ ចាកចេញ​ឆ្នាំ​នេះ? ខ្ញុំ​មិន​ចាកចេញ​នៅ​ឆ្នាំ​នេះ​ទេ”៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT