ជាលទ្ធផលសម្រាប់ការប្រកួតវគ្គ ៤ ក្រុមចុងក្រោយពានរង្វាន់ Coppa Italia យើងបានសម្រេចរកឃើញហើយក្រុមចំនួន ២ ដែលត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
នោះគឺ Juventus ដែលបានយកឈ្នះទៅលើ Inter Milan និង Atalanta យកឈ្នះទៅលើ Napoli កាលពីប៉ុន្មានម៉ោងមុននេះ។ ក្រុមទាំងពីរត្រូវជួបគ្នានៅថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២១។
នៅការប្រកួតក្នុងទឹកដី Atleti Azzurri d’Italia ក្រុម Atalanta បានបង្កើតឱកាសវាយសម្រុកច្រើន បើទោះបីជាមានសាច់បាល់លេងតិចជាង Napoli ក៏ដោយ។ នៅការគ្រប់គ្រងបាល់ ៤០ ភាគរយ Atalanta ស៊ុត ១៩ លើក ចំគោលដៅ ៧ លើក ធៀបនឹង Napoli ស៊ុត ១២ លើក ចំគោលដៅ ៥ លើក។
គ្រាប់បាល់បើកឆាកធ្វើបានដោយកីឡាករ Duvan Zapata នៅនាទី ១០ មុនរំលង ៦ នាទីបន្ទាប់ថែមមួយគ្រាប់ទៀតដោយ Matteo Pessina ហើយលទ្ធផលរក្សាដល់នាទី ៥៣ ទើប Napoli តាមមួយគ្រាប់វិញដោយការបញ្ចប់ទីរបស់កីឡាករ Hirving Lozano។ ប៉ុន្តែមិនចប់ត្រឹមនេះទេ ដល់នាទី ៧៨ Atalanta នៅតែមានឱកាសបន្ថែមគ្រាប់បាល់ ហើយធ្វើបានដោយ Pessina ដដែល។
ទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=s7EmDivROEY