Rakitic ស៊ុត​ទល់​ក្លឹប​ចាស់ ជួយ Sevilla យក​ឈ្នះ Barcelona នៅ​ជើង​ទី ១ វគ្គ ៤ ក្រុម​ចុង​ក្រោយ

ការ​ប្រកួត​ពាន​រង្វាន់ Copa del Rey កាល​ពី​យប់​មិញ យើង​បាន​ទទួល​លទ្ធផល​ជា​បណ្តើរៗ​ហើយ​ដោយ Sevilla បាន​យក​ឈ្នះ​ទៅ​លើ Barcelona ២-០ សម្រាប់​ជើង​ទី ១ វគ្គ ៤ ក្រុម​ចុង​ក្រោយ។

ឈុត ១១ រូប​របស់ Barcelona ដែល​ជា​ក្រុម​ភ្ញៀវ​រាង​ស្ទើរ​ជួរ​ក្រោម​បន្តិច ​ព្រោះ​ពុំ​មាន Gerard Pique ហើយ​ជំនួស​មក​វិញ​នៅ O.Mingueza។ ទៅ​មើល​ឱកាស​វាយសម្រុក​រវាង​ក្រុម​ទាំង​ពីរ​មាន​ប្រហែល​គ្នា ដោយ Sevilla ស៊ុត ១១ លើក ចំ​គោលដៅ ៣ លើក ធៀប​នឹង Barcelona ស៊ុត ១៣ លើក ចំ​គោលដៅ ៤ លើក។

គ្រាប់​បាល់​បើក​ឆាក​ធ្វើ​បាន​ដោយ​កីឡាករ Jules Kounde នៅ​នាទី ២៥ មុន​ការ​បន្ថែម​គ្រាប់​បាល់​ទី ២ ដោយ​អតីត​កីឡាករ​របស់​អ្នក​មាន​បុណ្យ​នោះ​គឺ Ivan Rakitic ធ្វើ​បាន​នៅ​នាទី ៨៥ ហើយ​រក្សា​លទ្ធផល​ដល់​បញ្ចប់​ការ​ប្រកួត។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

នៅ​យប់​នេះ យើង​នឹង​រង់ចាំ​មើល​លទ្ធផល​រវាង​ក្រុម Athletic ទល់ Levante មួយ​ផ្សេង​ទៀត មុន​ការ​ប្រកួត​ជើង​ទី ២ ដែល​ជា​វា​វគ្គ​សម្រេច​យក​ក្រុម​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៥ ​មិនា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT