រក​ឃើញ ៦ ក្រុម​ហើយ​កក់​កៅអី​ទៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ FA Cup

រាប់​ទាំង​ការ​ប្រកួត​កាល​ពី​យប់​មិញ​ទៀត សម្រាប់​ព្រឹត្តិការណ៍ FA Cup រដូវ​កាល ២០២០/២១ យើង​សម្រេច​រក​ឃើញ​ក្រុម​ចំនួន ៦ ហើយ​ដែល​ត្រូវ​ឡើង​ទៅ​កាន់​វគ្គ​បន្ត។

ក្នុង​នោះ​មាន​ដូច​ជា៖

Bournemouth ២-០ Burnley

Man Utd ១-០ West Ham

Man City ៣-១ Swansea

Leicester City ១-០ Brighton

Sheffield ១-០ Bristol City

Everton ៥-៤ Tottenham

យើង​នៅ​រង់ចាំ​អុត​មើល​លទ្ធផល​ក្រុម ២ ផ្សេង​ទៀត​នៅ​រាត្រី​នេះ ដែល​ជា​ការ​ប្រកួត​រវាង Wolves Vs Southampton និង Barnsley Vs Chelsea ហើយ​ក្នុង​ចំណោម​សម្រេច​យក​ ២ ក្រុម​ឆ្ពោះ​ទៅ​កាន់​វគ្គ ៨ ​ក្រុម​ចុង​ក្រោយ។ ការ​ចាប់ឆ្នោត​ក្រុម​ដែល​ត្រូវ​ប៉ះ​គ្នា​នឹង​បង្ហាញ​នៅ​រាត្រី​នេះ​ជា​បណ្តើរៗ ខណៈ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២០ ​មិនា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT