នេះ Top Scorer ​ប្រចាំ​លីគ​កំពូល​ទាំង ៥ នៅ​តំបន់​អឺរ៉ុប

ការ​ប្រកួត​បាល់ទាត់​នៅ​លីគ​កំពូល​អឺរ៉ុប​រដូវ​កាល​នេះ គឺ​ទទួល​ស្គាល់​គ្រប់​លីគ​ទាំង​អស់​ពុំ​មាន​ក្រុម​ណា​អាច​នាំ​មុខ​ដាច់​ពិន្ទុ​ស្រួលៗ​នោះ​ទេ ពោល​គឺ​មាន​ការ​ប្រកៀកប្រកិត​ឥត​ឈប់​ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍។

បើ​និយាយ​ពី​ការ​រក​គ្រាប់​បាល់​វិញ​ក៏​ប្រហែល​គ្នា លើកលែង​តែ​នៅ Bundesliga មួយ​គត់ ក្រៅ​ពី​នោះ​នៅ Premier League, La Liga, Ligue 1, Serie A សុទ្ធ​សឹង​តែ​តាម​បន្តកន្ទុយ​គ្នា​ដដែល។ យើង​ធ្វើ​ការ​បង្ហាញ Top Scorer ប្រចាំ​លីគ​កំពូល​ទាំង ៥ គិត​ត្រឹម​ថ្ងៃ​ទី ១០ ​កុម្ភៈ ឆ្នាំ ២០២១៖

Bundesliga គឺ Robert Lewandowski រក​បាន ២៤ គ្រាប់​នៅ ១៩ ប្រកួត

La Liga គឺ Luis Suarez រក​បាន ១៦ គ្រាប់​នៅ ១៧ ​ប្រកួត

Ligue 1 គឺ Kylian Mbappe រក​បាន ១៦ គ្រាប់​នៅ ២០ ប្រកួត

Serie A គឺ Cristiano Ronaldo ​រក​បាន ១៦ គ្រាប់​នៅ ១៧ ប្រកួត

Premier League គឺ Mohamed Salah រក​បាន ១៦ គ្រាប់​នៅ ២២ ប្រកួត

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT