Klopp ខឹង​ថ្នាក់​លើ​ Liverpool ដែល​មិន​ទម្លាក់​លុយ​ធំ​នាំ​យក​ខ្សែ​ការពារ​កំពូល​រូប​នេះ

ស្ថានភាព​របស់ Liverpool នៅ​រយៈ​ពេល​ចុង​ក្រោយ​កាន់​តែ​ដុន.ដាប​ទៅ ក្រោយ​ពី​ជញ្ជាំង​ការពារ​សំខាន់ៗ​បាន​ជួប​បញ្ហា​របួស ហើយ​ដល់​ថ្នាក់​យក​កីឡាករ​លេង​តំណែង​បម្រើ​មក​ដើរ​តួ​ជំនួស។

តាំង​ពី Virgil van Dijk, Joel Matip និង Joe Gomez សុទ្ធ​តែ​សម្រាក​ព្យាបាល​រយៈ​ពេល​យូរ នាំ​ឲ្យ​វា​ក្លាយ​ជា​បញ្ហា​ឈឺក្បាល​សម្រាប់​ Klopp ហើយ​នៅ​ទីផ្សារ​ដោះដូរ​រដូវ​រងា​កន្លង​ទៅ ក្លឹប​ពុំ​បាន​ប្រើប្រាស់​លុយ​ធំ​នាំ​យក​ខ្សែ​ការពារ​កំពូល​ណា​បាន​សូម្បី​មួយ។

តាម​របាយការណ៍​ពី TheSun ចុះ​ផ្សាយ​ថា អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​មាន​ការ​ខឹងសម្បា​នឹង​ថ្នាក់​លើ​របស់ Liverpool ជា​ខ្លាំង ព្រោះ​គោលការណ៍​ចុះ​ហត្ថលេខា​នាំ​យក​កីឡាករ​ថ្មី​របស់​ក្លឹប បែរ​ជា​មិន​អនុញ្ញាត​ឲ្យ​លោក Klopp សម្រេច​ការ​នាំ​យក Koulidou Koulibaly ពី​ក្លឹប Napoli ទៅ​វិញ។

កីឡាករ​សញ្ជាតិ​សេណេហ្គាល់​មាន​តម្លៃ​ខ្លួន ១០០ លាន​ផោន ហើយ​មាន​ក្លឹប​ធំៗ​ជា​ច្រើន​នៅ Premier League ចង់​បាន រួម​ទាំង Liverpool នេះ​ផង​ដែរ​កាល​ពី​ខែ​មករា​កន្លង​ទៅ តែ​ចុងក្រោយ​ក្លឹប​ពុំ​បាន​បញ្ចេញ​កញ្ចប់​ចំណាយ​នោះ​មក​ឡើយ៕

ប្រភព៖ Metro

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT