លោក Oleg Starynskyi និយាយបែបណាក្រោយ​ជួយភ្នំពេញក្រោន​លើក​ពាន ​Pre-Season ?

« ជ័យជម្នះនេះវាពិតជាសំខាន់ណាស់សម្រាប់ក្រុម ព្រោះវាជួយឲ្យយើងមានជំនឿចិត្តបន្ថែមទៀតក្នុងពេលហ្វឹកហាត់នៅពេលនេះ ។ យើងយល់ថានេះវាគ្រាន់តែជាចំនុចតូចមួយក្នុងចំណោមគោលដៅផ្សេងទៀតសម្រាប់រដូវកាលថ្មីនេះ ហើយយើងនឹងពង្រឹងបន្ថែមទៀតជុំវិញការលេងរបស់យើង » នេះ​គឺជាសម្ដី​របស់​លោក  Oleg Starynskyi និយាយក្នុង​វេបសាយរបស់ភ្នំពេញក្រោន ក្រោយពីប្រកួតក្នុងពានរង្វាន់ Pre-Season បានបញ្ចប់ដោយក្រុមភ្នំពេញក្រោនទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមក្រុមខ្លាំងទាំង៣ដែលបានចូលរួម។

លោក Oleg Starynskyi គ្រូបង្វឹកក្រុមសីង្ហក្រហមបាននិយាយពីសារៈសំខាន់នៃការចូលរួម និងចំនុចដែលក្រុមខ្លួនត្រូវការបន្ថែមទៀតដើម្បីត្រៀមខ្លួនចូលលីគ ។ គ្រូបង្វឹករូបនេះបាននិយាយថា៖

បើទោះបីជាក្រុមទទួលបានជ័យជម្នះដោយវាយបកយកបាន៣គ្រាប់នៅចុងម៉ោងលើក្រុមវិសាខាពិតមែន តែលោក Oleg ក៏បាននិយាយពីចំនុចដែលក្រុមគួរតែកែលម្អរបន្ថែមទៀតយ៉ាងដូច្នេះថា៖ « យើងមានចំនុចជាច្រើនដែលត្រូវតែកែតម្រូវ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងមិនត្រឹមតែយល់ពីចំនុចលម្អិតមួយៗនោះទេ គឺយើងត្រូវដឹងការការធ្វើវាឲ្យបាន នេះគឺជាចំនុចដែលយើងត្រូវចូលរួមទាំងអស់គ្នា » ៕

 

ប្រភពនិងរូបភាព៖ភ្នំពេញក្រោន

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT