[ផ្លូវការ] ជំនួប R.Sociedad និង Man Utd កំណត់​លេង​នៅ​កីឡដ្ឋាន​របស់ Juventus

ក្លឹប​អេស្ប៉ាញ Real Sociedad នឹង​ត្រូវ​ប៉ះ​គ្នា​ទល់​ក្លឹប​អង់គ្លេស Man Utd សម្រាប់​ការ​ប្រកួត​វគ្គ ៣២ ក្រុម​ជើង​ទី ១ ពាន​រង្វាន់ UEFA Europa League នា​វេលា​ម៉ោង ១២:៥៥ នាទី​ព្រឹក ឈាន​ចូល​ថ្ងៃ​ទី ១៩ ​កុម្ភៈ។

ប៉ុន្តែ​ការ​ប្រកួត​នោះ​ពុំ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ឯ​កីឡដ្ឋាន​របស់ Sociedad ដូច​ការ​គ្រោង​ទុក​ឡើយ ផ្ទុយ​ទៅ​វិញ​ត្រូវ​ផ្លាស់ប្ដូរ​ទៅ​កីឡដ្ឋាន​ Alliazn Stadium របស់ Juventus នៅ​ឯ​ទីក្រុង Turin ប្រទេស​អ៊ីតាលី​វិញ។

នោះ​ក៏​ដោយសារ​ច្បាប់​ហាមឃាត់​របស់​រដ្ឋាភិបាល​អេស្ប៉ាញ ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ហោះ​ចូល​នៃ​អ្នក​ធ្វើ​ដំណើរ​ចេញ​ពី​ចក្រភព​អង់គ្លេស ពោល​គឺ​ដូច​ការ​កំណត់​របស់​រដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់​អ៊ីចឹង​ដែរ៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT