Eden Hazard៖ “ខ្ញុំ​ចង់​ឈរ​ជើង​លើ​ទីលាន​ដល់ ៥ ទៅ ៦ ឆ្នាំ​ទៅ​មុខ​ទៀត”

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Real Madrid គឺ​កីឡាករ Eden Hazard បាន​បង្ហើប​ពី​គោលបំណង​របស់​ខ្លួន​ថា ចង់​ឈរ​ជើង​ដល់​លើស​អាយុ ៣៥ ឆ្នាំ ប្រសិន​ណា​កាយសម្បទា​នៅ​អំណោយទាន​អាច​អនុញ្ញាត​ឲ្យ​គេ​នៅ​បន្ត​ដំណើរ​ទៅ​មុខ។

បច្ចុប្បន្ន Hazard គេ​កំពុង​ជួប​បញ្ហា​របួស ហើយ​ជាមួយ​ការ​ផ្ទេរ​មក Madrid ​នេះ​គឺ​របួស​ញឹកញាប់​ខ្លាំង និង​មិន​ទាន់​បង្ហាញ​ពី​គុណភាព​នៅ​ចំណុច​កំពូល​មួយ​នៅ​ឡើយ។

បុរស​វ័យ ៣០ ឆ្នាំ​បាន​ប្រាប់ On The Front Foot កន្លង​ទៅ​ថា៖ “ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថា​អាច​លេង​បាល់ទាត់​កាន់​តែ​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​ខ្ញុំ​តែងតែ​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​ឯង​រីករាយ​ជាមួយ​ជីវិត​លើ​ទីលាន”។

កីឡាករ​បែលហ្សិក​បន្ថែម៖ “អាទិភាព​នៅ​ពេល​នេះ គឺ​ខ្ញុំ​ចង់​លេង​ឲ្យ​បាន​ល្អ ដោយ​ខ្ញុំ​ទើប​តែ​ឈាន​ចូល​វ័យ ៣០ ឆ្នាំ ហើយ​ប្រសិន​រាងកាយ​ខ្ញុំ​នៅ​ល្អ ខ្ញុំ​សង្ឃឹម​ថា​អាច​លេង​នៅ​រយៈ​ពេល ៥ ឬ ៦ ឆ្នាំ​ទៅ​មុខ​ទៀត ដោយ​ខ្ញុំ​កំពុង​ផ្តោត​សំខាន់​ទៅ​លើ​ការ​ប្រកួត​នា​ពេល​បន្ទាប់”៕

ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT