Di Maria ​មិន​អាច​ជួយ PSG ​លេង​ទល់ Barcelona ​ឡើយ​

​ខ្សែ​បម្រើ​ស្លាប Angel di Maria ​មិន​អាច​ជួយ​ក្រុម PSG ​លេង​ទល់​ក្រុម FC Barcelona ​សម្រាប់​ជើង​ទី​១​ពាន​រង្វាន់ UEFA Champions League ​បាន​ទេ ដោយសារ​របួស​។

​Di Maria ​បាន​រង​របួស​អំឡុង​ពេល​លេង​ទល់​ក្រុម  ​Marseille ​កាល​ពី​ពេល​កន្លង​ទៅ​នេះ។ ​របួស​ភ្លៅ​នេះ ​បាន​ធ្វើ​ឱ្យ​រូបគេ​ត្រូវ​សម្រាក​សិន ​មិន​អាច​ជួយ​ក្រុម​លេង Cup ​និង​លីគ​បាន​ទេ។ ​ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម FC Barcelona ​នៅ​ពាក់​កណ្ដាល​ខែ​នេះ ក៏​រូបគេ​មិន​ទាន់​អាច​ចូល​លេង​បាន​ដែរ​នៅ​ជើង​ទី​១​ពាន​រង្វាន់ UEFA Champions League ​។

​យ៉ាងណា​ក៏​ដោយ ​លោក Mauricio Pochettino ​អ្នក​ចាត់ការ​ក្រុម PSG ​បាន​និយាយ​ថា​ក្រុម​មាន​សមាជិក​គ្រប់​គ្រាន់​សម្រាប់​ជំនួស​តំណែង​របស់ Di Maria ​។ ​ខ្សែ​បម្រើ​រូប​នេះ ​ជា​កីឡាករ​សំខាន់​ណាស់​សម្រាប់​ក្រុម ​តែ​លោក​ក៏​មាន​កីឡាករ​សម្រាប់​លេង​ទល់​ក្រុម FC Barcelona ​រួច​ទៅ​ហើយ​ដែរ​សម្រាប់​ជើង​ទី​១​ខាង​មុខ​នេះ៕ប្រភព Marca

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT