Conte ​លើក​ម្រាម​ដៃ​កណ្ដាល ​ឱ្យ​ថ្នាក់​ដឹក​នាំ Juvetnus ​យប់មិញ​

​ក្រុម Inter Milan ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Conte ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Coppa Italia ​ហើយ ​ក្រោម​ថ្វី​ជើង​ក្រុម Juventus ​កាល​ពី​យប់មិញ​នេះ​។

​យ៉ាងណាមិញ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ក៏​មាន​ការ​ប៉ះ​ទង្គិច​សម្ដី​គ្នា​ខ្លះ​រវាង​ថ្នាក់​ដឹក​នាំ​ក្រុម Juventus ​ជាមួយ​លោក Conte ​អ្នក​ចាត់ការ​ក្រុម Inter Milan ​ផង​ដែរ​នៅ​ពេល​ចប់​ការ​ប្រកួត​ទៅ។ ​ដោយ​ប្រភព​នៅ​អ៊ីតាលី​បាន​បញ្ជាក់​ថា ​លោក Conte ​បាន​លើក​ម្រាម​ដៃ​កណ្ដាល​ដាក់​លោក ​Andrea Agnelli ​ប្រធាន​ក្លឹប Juventus ​នៅ​ពេល​ការ​ប្រកួត​បញ្ចប់​តង់​ទី​១។

​ក្រោយ​មក ​នៅ​ចប់​ការ​ប្រកួត​លោក Andrea Agnelli ​នោះ​ក៏​បាន​ស្រែក​ជេរ​ទៅ​លោក Conte ​វិញ​ភ្លាម​ៗ​ផង​ដែរ។ ​ដោយ​ប្រើប្រាស់​ពាក្យ​មិន​សមរម្យ​ទាល់តែ​សោះ​សម្រាប់​ការ​ប្រកួត​នេះ។ ​ទាក់ទង​នឹង​រឿង​ខាង​លើ ​ក្នុង​សន្និសីទ​កាសែត ​លោក Conte ​មិន​បាន​និយាយ​អ្វី​ឡើយ ដោយ​លោក​អះអាង​ថា​គ្រប់​គ្នា​គួរ​តែ​ទៅ​សួរ​ខាង​ក្រុម Juventus ​ទើប​ដឹង​ច្បាស់៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT