McTominay ​ស៊ុត​១​គ្រាប់​ជួយ Man Utd ​ឡើង​វគ្គ​បន្ទាប់ FA Cup ​

​ខ្សែ​បម្រើ​ McTominay ​រក​បាន​១​គ្រាប់​ជួយ​ក្រុម​បិសាច​ក្រហម Manchester United ​យក​ឈ្នះ​លើ​ក្រុម West Ham ​ក្នុង​លទ្ធផល ១-០ ​ពាន​រង្វាន់ FA Cup ​កាល​ពី​យប់មិញ​នេះ​។

​បិសាច​ក្រហម ​លេង​ក្នុង​ពាន​រង្វាន់ FA Cup ​នេះ ​មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​បំណង​នោះ​ទេ។ ​បើ​ទោះ​ជា​លេង​៩០​នាទី ​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​ក៏​ដោយ ​ក៏​ក្រុម​របស់​លោក Ole ​នៅ​តែ​ប្រឹងប្រែង​រហូត​ដល់​រក​បាន​១​គ្រាប់​នៅ​ម៉ោង​បន្ថែម ​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ដ​ផង​ដែរ។ ដោយ​១​គ្រាប់​ជ័យជម្នះ​នោះ ​ធ្វើ​បាន​សម្រេច​ដោយ McTominay ​នៅ​នាទី​៩៧​។

​ក្រុម Man Utd ​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ FA Cup ​នេះ​ហើយ ​ជាមួយ​ក្រុម AFC Bournemouth ​។ ​ដោយ​ឡែក​នៅ​រាត្រី​នេះ ​ក៏​នឹង​មាន​ការ​ប្រកួត​បន្ថែម​ទៀត ដើម្បី​ស្វែង​រក​ក្រុម​ឡើង​ទៅ​វគ្គ​បន្ដ​ជាមួយ​គ្នា​ទៀត​ផង​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT