Real Madrid ​ឈ្នះ​ Getafe ​២-០ ​ឡើង​លេខ​២​ក្នុង​តារាង La Liga ​

​ក្រុម Real Madrid ​របស់​លោក Zidane ​បាន​យក​ឈ្នះ​លើ​ក្រុម Getafe ​ក្នុង​លទ្ធផល ២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នា​យប់មិញ​នេះ។

​២​គ្រាប់​របស់ Real ​ធ្វើ​បាន​សម្រេច​ដោយ Karim Benzema ​១​គ្រាប់​និង​ខ្សែ​ការពារ Mendy ​១​គ្រាប់។ ​នេះ​ជា​លទ្ធផល​ល្អ​មែនទែន​សម្រាប់​ក្រុម​លោក Zidane ​ស្រប​ពេល​ពួកគេ​ជួប​បញ្ហា​កីឡាករ​សំខាន់​ៗ​របួស​ច្រើន​ខ្លាំង។ ​ដោយ​ការ​ប្រកួត​ទល់ Getafe ​នេះ ​ក្រុម Real Madrid ​ក៏​បាន​ប្រើប្រាស់​យុវជន​ក្មេង​ៗ​ឱ្យ​ចូល​ជួយ​ក្រុម​ខ្លះ​ផង​ដែរ។

​ក្រុម​អធិរាជ​ស ​បាន​ឡើង​ទៅ​ចំណាត់​ថ្នាក់​លេខ​២​សិន​ហើយ ​ដោយ​លើស​ក្រុម Barcelona ​៣​ពិន្ទុ ​តែ​លើស​១​ប្រកួត។ ​ស្រប​ពេល​ក្រុម​លេខ​១ Atletico Madrid ​វិញ ​នៅ​ឈរ​កំពូល​តារាង​ដដែល ​ដោយ​ដាច់​ឆ្ងាយ​និង​សល់​ការ​ប្រកួត​ក្នុង​ដៃ​ទៀត៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT