Ramos ​៖​ខ្ញុំ​ត្រូវ​តែ​ទទួល​ការ​វះ​កាត់ ​គ្មាន​ជម្រើស​ផ្សេង​ទៀត​ទេ​

ខ្សែ​ការពារ Sergio Ramos ​បាន​បញ្ជាក់​ថា​ខ្លួន​គ្មាន​ជម្រើស​នោះ​ទេ ​ក្នុង​ការ​វះ​កាត់​ជង្គង់​របស់​ខ្លួន ​ក្រោយ​ពី​មាន​បញ្ហា​ធ្ងន់ធ្ងរ​។

​ប្រធាន​ក្រុម​ Real Madrid ​ខាង​លើ​នេះ ​នឹង​ត្រូវ​ចូល​វះ​កាត់​ជង្គង់​របស់​ខ្លួន​ហើយ ​ក្រោយ​ពី​រក​ឃើញ​ថា​រង​របួស​ធ្ងន់ធ្ងរ ​ត្រូវ​ការ​ការ​វះ​កាត់​ជា​ចាំ​បាច់​។ ​ដោយ​ការ​វះ​កាត់​ជង្គង់​នោះ​ដែរ ​ទំនង​ជា​នឹង​ត្រូវ​សម្រាក​យ៉ាង​តិច​២​ខែ​​ឯ​ណោះ។ ​សាមី​ខ្លួន Ramos ​ក៏​ចេញ​មុខ​មក​ប្រាប់​អ្នក​គាំទ្រ​ដែរ​ថា រូបគេ​មិន​មាន​ជម្រើស​អ្វី​នោះ​ទេ ​ក្រៅ​ពី​ការ​វះ​កាត់​នេះ ទើប​អាច​ជា​សះស្បើយ​បាន ​និង​អាច​ចូល​លេង​ជា​ធម្មតា។

​សូម​បញ្ជាក់​ថា​កីឡាករ​អេស្ប៉ាញ​ខាង​លើ ​មាន​កុងត្រា​ជាមួយ​ក្រុម Real Madrid ​ត្រឹម​ចប់​រដូវ​កាល​នេះ​ទៀត​ប៉ុណ្ណោះ ​ក្រោយ​ពី​រួម​រស់​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​មក​នេះ។ ​ដោយ​ឡែក​ការ​បន្ដ​កុងត្រា​ថ្មី​ណា​មួយ​នៅ​មិន​ទាន់​កើត​មាន​ឡើយ ហើយ​ក៏​មាន​ដំណឹង​ថា PSG ​កំពុង​ព្យាយាម​ទាក់ទង​រូបគេ​ផង​ដែរ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT