Pogba ​នឹង​ត្រូវ​សម្រាក​ច្រើន​សប្ដាហ៍ ​ដោយសារ​របួស​

​ខ្សែ​បម្រើ​ Paul Pogba ​នឹង​ត្រូវ​សម្រាក​២​ទៅ​៣​សប្ដាហ៍ ​ក្រោយ​ពី​រង​របួស​អំឡុង​ពេល​លេង​ប្រកួត​ទល់​ក្រុម Everton ​កាល​ពី​ពេល​កន្លងទៅ​នេះ​ក្នុង​លីគ​អង់គ្លេស។

​កីឡាករ​បារាំង​ខាង​លើ​នេះ ​ត្រូវ​បាន​ប្ដូរ​ចេញ​ជំនួស​វិញ​ដោយ Fred ​ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​ភ្លៅ​ធ្ងន់ធ្ងរ​។ ​ក្រុម​គ្រូ​ពេទ្យ​បាន​បញ្ជាក់​ថា​រូបគេ​ត្រូវ​សម្រាក​សិន ​ដែល​អាច​នឹង​អវត្តមាន​ពី​២​ទៅ​៣​សប្ដាហ៍​ឯ​ណោះ ទើប​អាច​បង្ហាញ​ខ្លួន​ជួយ​ក្រុម​បិសាច​ក្រហម Manchester United ​វិញ​បាន​។

​លោក Ole ​អ្នក​ចាត់ការ​ក្រុម Man Utd ​បាន​និយាយ​ថា Pogba ​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម​កន្លង​មក​នេះ។ អវត្ដមាន​រូបគេ​នឹង​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​ខ្លះ​នៅ​តំបន់​ការពារ។ យ៉ាងណាមិញ​លោក​ក៏​មាន​កីឡាករ​ល្អ​គ្រប់គ្រាន់​ក្នុង​ការ​មក​លេង​នៅ​តំបន់​បម្រើ​មួយ​នេះ​ហើយ​ផង​ដែរ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT