Chelsea ​ក៏​មិន​អាច​ទៅ​លេង​នៅ​អេស្ប៉ាញ​ដែរ ​នៅ UCL ​ខាង​មុខ​នេះ​

​ក្រុម Chelsea ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អេស្ប៉ាញ​បាន​ទេ ​ដោយសារ​តែ​អេស្ប៉ាញ ​កំពុង​ដាក់​បម្រាម​មិន​ឱ្យ​អ្នក​នៅ​អង់គ្លេស​ចូល​ប្រទេស​ខ្លួន​ឡើយ។

​បម្រាម​ខាង​លើ​នេះ ​ដាក់​ចេញ​តាំង​ពី​អង់គ្លេស​រក​ឃើញ​ករណី​បម្លែង​ខ្លួន​ថ្មី​របស់​មេរោគ​កូវីដ​១៩​មក​ម្ល៉េះ។ នេះ​មាន​ន័យ​ថា​ក្រុម​តោ​ខៀវ ​ដែល​ស្ថិត​នៅ​ប្រទេស​អង់គ្លេស​នោះ​ក៏​មិន​អាច​ធ្វើ​ដំណើរ​ទៅ​អេស្ប៉ាញ​ដើម្បី​ប្រកួត​ជាមួយ​ក្រុម AT Madrid ​បាន​ដែរ។ ​ដោយ​ពួកគេ​នឹង​ត្រូវ​ស្វែង​រក​ទឹក​ដី​កណ្ដាល​មួយ​សម្រាប់​ការ​ប្រកួត​ជើង​ទី​១​ពា​នរង្វាន់ UEFA Champions League ​។

​UEFA ​មិន​ទាន់​សម្រេច​ថា​យក​ប្រទេស​ណា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​នេះ​ទេ ​ដោយ​ពេល​នេះ​មាន​ជម្រើស​២។ ​ជម្រើស​ទី​១​យក​រ៉ូម៉ានី ​និង​ជម្រើស​ទី​២​យក​ប្រទេស​ប៉ូឡូញ​៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT