យប់​ដែល​មិន​អាច​រំលង​បាន​សម្រាប់​អ្នក​គាំទ្រ​បី​សាសន៍​ត្រលប់​មក​វិញ​ទៀត​ហើយ

នៅ​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ១០ ​កុម្ភៈ មាន​ការ​ប្រកួត​ធំៗ​ ៣ កើត​ឡើង​ព្រម​គ្នា ដែល​យើង​និយម​ស្គាល់​ថា​ជា​ការ​ប្រកួត​របស់​ក្រុម​នៃ​អ្នក​គាំទ្រ​បី​សាសន៍​មាន Real Madrid, Man Utd និង Juventus។

ក្នុង​នោះ​មាន​ដូច​ជា៖

  • Man Utd ត្រូវ​ប៉ះ West Ham នៅ​វេលា​ម៉ោង ០២:៣០ នាទី​ព្រឹក FA Cup ជុំ​ទី ៥
  • Juventus ត្រូវ​ប៉ះ Inter Milan នៅ​វេលា​ម៉ោង ០២:៤៥ នាទី​ព្រឹក Coppa Italia ​វគ្គ ៤ ក្រុម​ចុង​ក្រោយ​ជើង​ទី ២
  • Real Madrid ត្រូវ​ប៉ះ Getafe ​នៅ​វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក ​ក្របខ័ណ្ឌ La Liga

វា​ពិត​ជា​ចៃដន្យ​ដែល​ការ​ប្រកួត​លេង​រំលង​គ្នា ១៥ នាទី​ជា​បន្តបន្ទាប់ ហើយ​អ្នក​រាល់​គ្នា​ក៏​អាច​ទស្សនា​បាន​តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ CTS Sports៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT