Pep ៖ Aguero ​ជា​អ្នក​ប្រយុទ្ធ​ពិត​ប្រាកដ ​គាត់​ពិត​ជា​ល្អ ល្អ ​ខ្លាំង​ណាស់

Pep Guardiola ​អ្នក​ចាត់ការ​ក្រុម Manchester City ​និយាយ​សរសើរ​ដល់​ខ្សែ​ប្រយុទ្ធ Sergio Aguero ​ខ្លាំង​ណាស់ ក្រោយ​ពី​រក​បាន​៣​គ្រាប់ ​ជួយ​ក្រុម​ឈ្នះ​ Huddersfield ​៦-១។

ក្រុម Manchester City ​យប់មិញ​នេះ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ខ្លាំង​មែនទែន ​ដោយ​យក​ឈ្នះ​លើ​ក្រុមHuddersfield ​យ៉ាង​ចាស់​ដៃ​តែ​ម្ដង។ ​៦​គ្រាប់​ដែល​រក​បាន​ក្នុង​ប្រកួត​នេះ ​ធ្វើ​បាន​សម្រេច​ដោយ​ខ្សែ​ប្រយុទ្ធ  Sergio Aguero ​៣​គ្រាប់​ម្នាក់​ឯង ​និង​ក្លាយ​ជា​កីឡាករ​រក​បាន Hat-trick ​មុន​គេ​នៅ​រដូវ​កាល​នេះ​ផង​​ដែរ។

ចំពោះ​ការ​លេង​ល្អ​នៅ​យប់មិញ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​អ្នក​ចាត់ការ Pep ​និយាយ​ថា​៖ “រដូវ​កាល​នេះ គាត់​ត្រលប់​មក​វិញ​ដោយ​ទំនុក​ចិត្ត ​ខ្ញុំ​បាន​ឃើញ​គាត់​មាន​ទំនុក​ចិត្ត​ណាស់​តាំង​ពី​មក​ដល់​ភ្លាម។ Sergio ​បច្ចុប្បន្ន​នេះ ​មាន​អារម្មណ៍​ល្អ ខុស​ឆ្ងាយ​ពី​ប៉ុន្មាន​ឆ្នាំ​មុន គាត់​អារម្មណ៍​មិន​មូល​ឡើយ។ គាត់​ពិត​ជា​ល្អ ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​នៅ​លើ​លោក​នេះ”៕ប្រភព៖ dailymail

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT