នៅការប្រកួតទល់ក្លឹប Al Ahly កាលពីយប់មិញ ក្រុមអាល្លឺម៉ង់ Bayern Munich បានយកឈ្នះ ២-០ ដែលជ័យជម្នះនេះរុញឲ្យពួកគេមានកៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រប៉ះក្រុមម៊ិកស៊ីកូ UANL។
យើងទៅមើលស្ថិតិប្រកួត ដូចការរំពឹងទុកគឺ Bayern គ្របតាំងពីដើមដល់ចុងតង់ ហើយគ្រប់គ្រងបាល់ ៦៩ ភាគរយ បញ្ជូនចេញ ៧៥៦ លើក អត្រាជោគជ័យមាន ៨៩ ភាគរយ។ ពួកគេស៊ុត ២៤ លើក ចំគោលដៅ ៧ លើកធៀបនឹងក្រុមអេហ្សីបស៊ុតបានតែ ២ លើកគត់។
គ្រាប់បាល់ដំបូងកើតឡើងនៅនាទី ១៧ ហើយរក្សាលទ្ធផលដល់នាទី ៨៥ ទើប Robert Lewandowski បន្ថែមមួយគ្រាប់ទៀតបិទការប្រកួត។
ទស្សនាវីដេអូខាងក្រោម៖
បញ្ជាក់ថាមិនរង់ចាំយូរនោះទេ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅ ៣ ថ្ងៃបន្ទាប់ នាវេលាម៉ោង ០១:០០ នាទី ឈានចូលថ្ងៃទី ១២ ខែកុម្ភៈ ជាការប្រកួតរវាង Bayern និង UANL មានផ្សាយផ្ទាល់លើទំព័រ CTS Sports៕