AC Milan ​សង្ឃឹម​ថា Zlatan ​នឹង​បន្ដ​លេង​នៅ​ទី​នេះ​ទៀត​រដូវ​កាល​ក្រោយ

​ក្រុម AC Milan ​សង្ឃឹម​ថា​ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic ​នឹង​បន្ដ​ជួយ​ក្រុម​១​រដូវ​កាល​ក្រោយ​ទៀត ​បន្ទាប់​ពី​រូបគេ​បាន​ជួយ​ក្រុម​រក​គ្រាប់​បាល់​សឹង​គ្រប់​ប្រកួត​ទៅ​ហើយ​។

​ក្រុម AC Milan ​បាន​យក​ឈ្នះ​លើ​ក្រុម Crotone ​ក្នុង​លទ្ធផល ៤-០ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ Serie A ​នៅ​​យប់មិញ​នេះ ដោយ​ក្នុង​ចំណោម​៤​គ្រាប់​នេះ​ដែរ ​គឺ Zlatan ​រក​បាន​២​គ្រាប់​ម្នាក់​ឯង។ ​ខ្សែ​ប្រយុទ្ធ​វ័យ​៣៩​ឆ្នាំ​នេះ ​បច្ចុប្បន្ន​ក៏​កំពុង​ប្រជែង​ស្បែក​ជើង​មាស​នៅ​ក្របខណ្ឌ​លីគ​កំពូល​អ៊ីតាលី​ផង​ដែរ ជាមួយ Cristiano Ronaldo ​​របស់​ក្រុម Juventus ​។

​ដោយសារ​តែ​កុងត្រា​របស់​គេ​មាន​ត្រឹម​ចប់​រដូវ​កាល​នេះ ទើប​បាន​ជា​ក្រុម AC Milan ​រំពឹង​ថា​អាច​ចរចា​បន្ដ​កុងត្រា​ឱ្យ​រូបគេ​ទៀត​បាន​១​រដូវ​កាល​ទៀត។ ​តែ​សាមី​ខ្លួន​នៅ​មិន​ទាន់​និយាយ​អ្វី​ចំពោះ​ការ​ស្នើ​កុងត្រា​ថ្មី​នោះ​ទេ៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT