Ole ​ព្រមាន De Gea ​ឱ្យ​ប្រឹង​ជាង​នេះ ​ព្រោះ​តំណែង​អ្នក​ចាំទី​ដៃ​ទី​១ ​អាច​ត្រូវ​ប្ដូរ​

​លោក​Ole Gunnar Solskjaer ​បាន​ព្រមាន​ទៅ​អ្នក​ចាំទី David de Gea ​ថា​ត្រូវ​ប្រឹងប្រែង​ជាង​នេះ​ទៀត ​ដើម្បី​រក្សា​តំណែង​អ្នក​ចាំទី​ដៃ​ទី​១​របស់​ខ្លួន​សម្រាប់​ប្រកួត​ក្រោយ​ៗ​ទៀត។

ក្រុម Man Utd ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Everton ​ក្នុង​លទ្ធផល ​៣-៣ ​ប៉ុណ្ណោះ ​ក្រោយ​ពី​ក្រុម​បិសាច​ក្រហម​របូត​គ្រាប់​បាល់​ចុង​ម៉ោង​។ ​លទ្ធផល​ស្មើ​គ្នា​នេះ​បាន​ធ្វើ​ឱ្យ​លោក Ole ​មិន​សប្បាយ​ចិត្ត​ឡើយ ព្រោះ​ការ​ប្រកួត​នេះ​ក្រុម​របស់​លោក​បាន​គ្រប់គ្រង​ការ​ប្រកួត​ល្អ តែ​គួរ​ឱ្យ​ស្ដាយ​ទៅ​របូត​ចុង​ម៉ោង​នាទី​៩០+៥​ទៅ​ហើយ​ទៅ​វិញ​។

​ទាក់ទង​នឹង​ការ​ប្រកួត​នេះ​ដែរ Ole ​បាន​ប្រាប់​ទៅ​អ្នក​ចាំទី De Gea ​ថា​រូបគេ​ត្រូវ​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត ​ព្រោះ​កន្លង​មក​នេះ​របូត​គ្រាប់​បាល់​ញឹកញាប់។ ​ជា​ពិសេស​២​គ្រាប់​ទល់​ក្រុម Everton ​នោះ​តែ​ម្ដង។ ​លោក​បាន​បន្ថែម​ថា ប្រសិន​បើ​កំហុស​ដដែល​ៗ ​នៅ​តែ​កើត​មាន ​នោះ De Gea ​ទំនង​ជា​មិន​អាច​រក្សា​ដៃ​ទី​១​ក្នុង​ក្រុម​បាន​នោះ​ទេ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT