Jose ​៖ Kane ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​លើ​លោក ​នា​ពេល​បច្ចុប្បន្ន​

​ខ្សែ​ប្រយុទ្ធ Harry Kane ​បន្ទាប់​ពី​ជា​សះស្បើយ​ពី​របួស​ភ្លាម ​ចូល​លេង​ឱ្យ​ក្រុម Spurs ​នៅ​យប់មិញ​នេះ ​រក​គ្រាប់​បាល់​បាន​ភ្លាម ​ជួយ​ក្រុម​ឈ្នះ ២-០ ​លើ​ក្រុម ​West Brom ​។

នេះ​ជា​ជ័យជម្នះ​ឡើង​វិញ​របស់​ក្រុម Spurs ​ក្រោយ​ពី​បរាជ័យ​ផ្ទួន​ៗ​គ្នា​កន្លង​មក ​ដែល​អវត្តមាន​ប្រធាន​ក្រុម Harry Kane ​។ ​ការ​វិល​ត្រលប់​មក​ជួយ​ក្រុម​វិញ​បាន​នេះ ​ធ្វើ​ឱ្យ​លោក Jose Mourinho ​អ្នក​ចាត់ការ​ក្រុម​សប្បាយ​ចិត្ត​ជា​ខ្លាំង ​ព្រោះ​ទម្រង់​លេង​ល្អ​ឡើង​វិញ ​ជា​ពិសេស​ទទួល​បាន​ជ័យជម្នះ​តែ​ម្ដង។

​លោក Jose ​បាន​ហៅ Kane ​ថា​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​នៅ​លើ​លោក​នេះ ​នា​ពេល​បច្ចុប្បន្ន។ ​រូបគេ​បាន​ក្លាយ​ជា​កីឡាករ​ពិសេស​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម Spurs ​ដែល​អាច​នឹង​បំបែក​កំណត់ត្រា​ជា​ច្រើន​នា​ពេល​ខាង​មុខ​នេះ។ ​អ្នក​ចាត់ការ​ខាង​លើ​ក៏​យល់​ស្រប​ផង​ដែរ​ថា ​ក្រុម Spurs ​ពិត​ជា​ពិបាក​រក​គ្រាប់​បាល់​នៅ​ពេល​អវត្តមាន Kane ​ខ្លាំង​ណាស់​នា​ពេល​កន្លង​មក​នេះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT