Pep ​ចង់​ដាក់ ​Ederson ​ជា​អ្នក​រ៉ាប់​រង​ទាត់​ប៉េណាល់ទី​ក្នុង​ក្រុម Man City ​

​លោក Pep ​Guardiola ​បង្ហើប​គម្រោង​ចង់​ឱ្យ​អ្នក​ចាំទី Ederson ​ជា​អ្នក​ទាត់​ប៉េណាល់ទី​ក្នុង​ក្រុម Manchester City ​តែ​ម្ដង ​បន្ទាប់​ពី​ឃើញ ​Ilkay Gundogan ​ទាត់​មិន​ល្អ ​ពេល​ប៉ះ​ក្រុម Liverpool ​នៅ​យប់មិញ​នេះ។

​ក្រុម Man City ​បាន​បំបាក់​ក្រុម Liverpool ​ក្នុង​លទ្ធផល ​៤-១ ​នា​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស។ ​ដោយ​ក្នុង​ការ​ប្រកួត​នេះ ​ពួកគេ​ក៏​ស៊ុត​ប៉េណាល់ទី​មិន​សម្រេច​១​ដែរ ​ពី​សំណាក់​ខ្សែ​បម្រើ Ilkay Gundogan ​ដែល​ធ្វើ​ឱ្យ​លោក Pep ​ហាក់​ដូចជា​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ប៉េណាល់ទី​មិន​ចូល​នេះ​ឡើយ។

ក្រោយ​ពី​ចប់​ការ​ប្រកួត ​លោក Pep ​បាន​បង្ហើប​រឿង​មួយ​ថា​លោក​ទំនង​ជា​ផ្លាស់​ប្ដូរ​អ្នក​ទាត់​ប៉េណាល់ទី​ក្នុង​ក្រុម​ហើយ។ ​ដោយ​អាច​នឹង​ផ្ដល់​ឱកាស​ទី​១​ឱ្យ​ទៅ​អ្នក​ចាំទី Ederson ​ជា​អ្នក​ទាត់​វិញ ​ក្រោយ​ពី​មើល​ឃើញ​សមត្ថភាព​អ្នក​ចាំទី​ប្រេស៊ីល​រូប​នេះ ​ទាត់​បាន​ច្បាស់​ល្អ ​ក្នុង​ពេល​ហ្វឹកហាត់​កន្លង​ទៅ​នេះ​៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT