Messi ឈរ​លេខ ១ តែ​លេខ ៣ មិនមែន Neymar នាម​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទសវត្ស

សហព័ន្ធ​កត់ត្រា​ស្ថិតិ​បាល់ទាត់​អន្តរជាតិ​ហៅ​កាត់ IFFHS ​ថ្មីៗ​នេះ​ទើប​តែ​បញ្ចេញ​ជា​ផ្លូវការ នៅ​ចំណាត់ថ្នាក់​កីឡាករ​កំពូល​ទាំង ១០ ប្រចាំ​ទសវត្ស​នា​រយៈ​ពេល​ដប់​ឆ្នាំ​ចុង​ក្រោយ។

ជា​លទ្ធផល​យើង​ឃើញ​ថា ខ្សែ​ប្រយុទ្ធ​វ័យ​ ៣៣ ឆ្នាំ​របស់ Barcelona គឺ Lionel Messi បាន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១ ក្រោយ​ពី​បាន​ឈ្នះ​ពាន​រង្វាន់ La Liga ៦ លើក Copa del Rey ៥ លើក Champions League ២ លើក និង Ballon d’Or ៤ លើក​ចន្លោះ​ឆ្នាំ ២០១១ ដល់ ២០២០។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ Neymar ពុំ​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៣ ទេ ដែល​ខុស​ពី​ការ​វាយ​តម្លៃ​កន្លង​មក ភាគ​ច្រើន​ប្រសិន​ណា Ronaldo/Messi ប្រជែង​គ្នា​នៅ​លេខ​ ១/២ នោះ Neymar ប្រាកដ​ជា​លេខ ៣ តែ​នេះ​គឺ​ខុស​ពី​គ្នា។ តាម​របាយការណ៍​ពី IFFHS យើង​បង្ហាញ​ឈ្មោះ​អ្នក​ទាំង ១០ ដូច​ខាង​ក្រោម៖

១០) Luka Modric កីឡាករ​សញ្ជាតិ​ក្រូអាត
៩) Zlatan Ibrahimovic ​កីឡាករ​សញ្ជាតិ​ស៊ុយអែត
៨) Gianluigi Buffon ​កីឡាករ​សញ្ជាតិ​អ៊ីតាលី
៧) Robert Lewandowski កីឡាករ​សញ្ជាតិ​ប៉ូឡូញ
៦) Manuel Neuer កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់
៥) Sergio Ramos ​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ
៤) Neymar កីឡាករ​សញ្ជាតិ​ប្រេស៊ីល
៣) Andres Iniesta កីឡាករ​សញ្ជាតិ​អេស្ប៉ាញ
២) Cristiano Ronaldo កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់
១) Lionel Messiកីឡាករ​សញ្ជាតិ​អាហ្សង់ទីន

ប្រភព៖ IFFHS

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT