ឈ្នះ Betis យប់មិញ Barcelona រំកិល​មក​លេខ ២ តែ​នៅ​ស្មើ​ពិន្ទុ​ជាមួយ Real Madrid

ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ La Liga ហាក់​កាន់​តែ​ជក់ចិត្ត​ទៅ នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ ដែល​ក្រុម​ខ្លាំង​ពីរ Real Madrid និង Barcelona តាម​ប្រដេញ​ពិន្ទុ​គ្នា​ឥត​ឈប់ និង​ឈរ​លើ​គោលដៅ​តែ​មួយ​គឺ​តាម​ប្រជែង​ក្រុម​ឈរ​កំពូល​តារាង Atletico Madrid។

ជាក់ស្តែង​ដូច​នៅ​ការ​ប្រកួត​យប់​មិញ អ្នក​មាន​បុណ្យ​បាន​យក​ឈ្នះ ៣-២ ទៅ​លើ Real Betis ដែល​ ៣ ពិន្ទុ​ដ៏​មាន​ន័យ​សម្រាប់​ពួក​គេ បាន​រុញ​ឲ្យ​ឈ្មោះ​ក្រុម​ឡើង​មក​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​ ២ មាន ៤៣ ពិន្ទុ។

យើង​ទៅ​មើល​ស្ថិតិ​ការ​ប្រកួត ក្រុម​ភ្ញៀវ​ដឹកនាំ​ដោយ​លោក Ronald Koeman មាន​ឱកាស​គ្រប់គ្រង​បាល់ ៦៤ ភាគរយ ស៊ុត ១២ លើក ចំ​គោលដៅ ៤ លើក រី​ឯ​ក្រុម​ម្ចាស់ផ្ទះ​ស៊ុត ៨ លើក ចំ​គោលដៅ ៥ លើក។

គ្រាប់​បាល់​ដំបូង​ធ្វើ​បាន​ដោយ​កីឡាករ Borja Iglesias នៅ​នាទី ៣៨ មុន​ពេល Lionel Messi តាម​ស្មើ​នៅ​នាទី ៥៩ ហើយ​រហូត​ដល់​នាទី ៦៨ ក៏​កើត​មាន​បាល់ Own Goal ចេញ​ពី Victor Ruiz តែ​រំលង ៧ នាទី​គេ​ក៏​នាំ​គ្រាប់​បាល់​ឲ្យ​ក្រុម​តាម​ស្មើ​វិញ។ គ្រាប់​បាល់​ជ័យជម្នះ​កើត​ឡើង​នៅ​នាទី ៨៧ ដោយ​ខ្សែ​ប្រយុទ្ធ Francisco Trincao ជួយ​ឲ្យ​ក្រុម​យក​បាន ៣ ពិន្ទុ​ដោយ​ជោគជ័យ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT