(វីដេអូ) Alisson ម្តង​នេះ​ភ្លាត់​ដល់​ទៅ ២ លើក នាំ​ឲ្យ​ហង្ស​ចាញ់ City ស្ពឹក​មុខ ៤-១

ហង្ស​ក្រហម Liverpool មិន​អាច​យក​ឈ្នះ​ក្រុម​ភ្ញៀវ​មេឃ​ខៀវ Man City បាន​នោះ​ទេ នៅ​ការ​ប្រកួត​លើ​ទីលាន​មរណៈ Anfield យប់​មិញ ហើយ​ទទួល​រង​បរាជ័យ​ក្រោម​លទ្ធផល ១-៤ ឯ​ណោះ។

នោះ​ក៏​ដោយសារ​តែ​ការ​ចុះ​ថយ​នៅ​ប្រព័ន្ធ​ការពារ​ខាង​ក្រោម ហើយ​អ្នកចាំទី Alisson បង្ក​កំហុស​ក្នុង​ការ​សង្រ្គោះ​បាល់​ដល់​ទៅ ២ លើក។ ដំបូង​ឡើយ Gundogan មាន​ឱកាស​ស៊ុត​បាល់ ១១ ម៉ែត្រ​តែ​ស៊ុត​ហោះ​ទៅ​លើ​ខុស​គោលដៅ រហូត​ដល់​ចូល​តង់​ទី​ពីរ ទើប​កើត​មាន​គ្រាប់​បាល់​ដោយ​ការ​បញ្ចប់​ទី​របស់​គេ​សារ​ជា​ថ្មី។

លុះ​ដល់​នាទី ៦៣ Mohamed Salah មាន​ឱកាស​ស៊ុត ១១ ម៉ែត្រ​តាម​ស្មើ​បាន​វិញ តែ​មិន​យូរ​ប៉ុន្មាន​នៅ​ចន្លោះ​នាទី ៧៣ និង ៧៦ Alisson បាន​ភ្លាត់​ស្នៀត​ក្នុង​ការ​សង្រ្គោះ​បាល់ និង​កាត់​បាល់​ចេញ​នាំ​ឲ្យ​នាំ​មុខ​ដាច់​ពីរ​គ្រាប់​ដោយ​ការ​ស៊ុត​របស់ Ilkay Gundogan និង​ការ​តែត​របស់ Raheem Sterling។ រី​ឯ​គ្រាប់​បាល់​ទី ៤ ធ្វើ​បាន​ដោយ Phil Foden ជា​ការ​បញ្ចប់​ទី​ផុត​ដៃ​អ្នកចាំទី​យ៉ាង​ស្អាត។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

បញ្ជាក់​ថា បច្ចុប្បន្ន City ឈរ​នៅ​កំពូល​តារាង​មាន ៥០ ពិន្ទុ​នៅ​សល់ ១ ប្រកួត​ក្នុង​ដៃ នាំ​មុខ United ៥ ពិន្ទុ និង Leicester City ៧ ពិន្ទុ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT