ការប្រកួតកីឡាបាញ់កាំភ្លើង គ្រោងធ្វើនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១

សហព័ន្ធកីឡាបាញ់កំាភ្លើងកម្ពុជា បានប្រកាសជូនដំណឹងដល់ក្លឹប សមាគម កីឡា បាញ់កាំភ្លើងតាមក្រសួង រាជធានី-ខេត្តទាំងអស់ ស្តីពីការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើស ជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធប្រចាំឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានទ័ពពិសេស ៩១១ (កំបូល) រាជធានីភ្នំពេញ បន្ទាប់ពី ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំមួយនេះត្រូវបានពន្យារពេលជាច្រើនលើក ដោយសារវិបត្តិជំងឺកូវីដ-១៩។

សេចក្តីជូនដំណឹងស្តីពីការប្រកួតកីឡាបាញ់កំាភ្លើងជើងឯកថ្នាក់ជាតិ និងពានរង្វាន់ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ព្រឹត្តិការណ៍ នេះ មានវិញ្ញាសា ដូចជាវិញ្ញាសាកាំភ្លើង២២ឡុង បុរស-នារី ៥០ម៉ែត្រ ១០គ្រាប់, កាំភ្លើងខ្លី ២២ឡុង បុរស-នារី ២៥ម៉ែត្រ១០គ្រាប់ និងវិញ្ញាសា កំាភ្លើងខ្លី ៩មិល្លីម៉ែត្រ បុរស-នារី ៥-១២ម៉ែត្រ ៣៤គ្រាប់។

ចំពោះកីឡាករ កីឡាការិនីនៃក្លឹប សមាគមកីឡាបាញ់កំាភ្លើង កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាអង្គភាពកម្លាំងប្រដាល់អាវុធមកពីបណ្តាក្លឹបកីឡាបាញ់កាំភ្លើង ដែលមានការ អនុញ្ញាតពីប្រធានសាមីអង្គភាពឱ្យចូលរួមប្រកួតនឹងត្រូវមកធ្វើតេស្តជម្រុះ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានទ័ពពិសេស៩១១ នា ម៉ោង៧ និង៣០នាទីព្រឹក៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT