Jose Mourinho ​អស់​ពាក្យ​និយាយ​ចំពោះ​ខ្សែ​ការពារ បង្ក​កំហុស​យប់មិញ

ក្រុម​បិសាច​ក្រហម Manchester United ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ ​Brighton ​ក្នុង​​លទ្ធផល ៣-២ ​នា​សប្ដាហ៍​ទី​២ ​លីគ​កំពូល​អង់គ្លេស។

ចាញ់​យប់មិញ​នេះ​ដែរ ​អ្នក​គាំទ្រ​បាន​ដាក់​បន្ទុក​ទៅ​លើ​តំបន់​ការពារ​របស់​ក្រុម​ជា​ខ្លាំង ​ដែល​តែងតែ​ធ្វេសប្រហែស​ឱ្យ​ខាង Brighton ​មាន​ឱកាស​ជា​និច្ច។ ជាមួយ​គ្នា​នោះ  Eric Bailly ​និង​ Victor Lindelof ​ជា​អ្នក​រង​ខ្លាំង​ជាង​គេ ​ព្រោះ​ប្រកួត​យប់មិញ ​ពួកគេ​បាន​បង្ក​កំហុស​ច្រើន​មែនទែន។

ចំពោះ​រឿង​នេះ​ដែរ ​លោក Jose Mourinho ​អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម ​មិន​មាន​អ្វី​និយាយ​ឡើយ ​បើ​ទោះ​ជា​អ្នក​កាសែត​បាន​សួរ​សំនួរ​ជា​ច្រើន​ក៏​ដោយ។ ​លោក​បាន​អះអាង​ថា៖ “ពេល​ខ្ញុំ​និយាយ​មតិ​ផ្ទាល់​ខ្លួន​ខ្ញុំ ​នោះ​ខ្ញុំ​នឹង​ដាក់​បន្ទុក​ទៅ​លើ​ពួកគេ ​អ្នក​នឹង​មិន​ទទួល​ឡើយ។ ដូច្នេះ​សូម​កុំ​សួរ​ខ្ញុំ​ពី​រឿង​នេះ​អី។ ខ្ញុំ​សប្បាយ​ចិត្ត​និយាយ​ពី​ការ​លេង​របស់​ពួកគេ ​នៅ​ពេល​យើង​ឈ្នះ។ វា​ល្អ​ណាស់ បើ​ឈ្នះ​ហើយ​មក​និយាយ​នៅ​មុខ​កាម៉េរ៉ា”។

បញ្ហា​តំបន់​ការពារ​នេះ ​លោក Jose Mourinho បាន​ព្យាយាម​ទិញ​កីឡាករ​ចំណូល​ថ្មី​ច្រើន​មែនទែន ប៉ុន្តែ​ចុង​ក្រោយ​គ្មាន​នរណា​ម្នាក់​មក​លេង​ឱ្យ​បិសាច​ក្រហម​ឡើយ៕ប្រភព៖ dailymail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT