(វីដេអូ) កីឡាករ​ជប៉ុន Minamino រក​បាន​គ្រាប់​បាល់​ភ្លាមៗ​នៅ​ប្រកួត​ដំបូង​ឲ្យ Southampton

នៅ​ការ​ប្រកួត​រវាង Newcastle United និង Southampton កាល​ពី​យប់​មិញ បាន​បញ្ចប់​ទៅ​នៅ​លទ្ធផល ៣-២ ដែល​នាំ​ឲ្យ​សារិកា​ព្រៃ​យក​​បាន ៣ ពិន្ទុ​រំកិល​ឈ្មោះ​ឡើង​មក​ឈរ​នៅ​លេខ ១៦ ក្នុង​តារាង Premier League។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ វា​គឺ​ជា​រក​បាន​គ្រាប់​បាល់​ដំបូង​របស់​កីឡាករ​ជប៉ុន Takumi Minamino សម្រាប់​ក្លឹប​ថ្មី Southampton ក្រោយ​ត្រូវ​បាន Liverpool ដាក់​ឲ្យ​ខ្ចី​ជើង​ដល់​បញ្ចប់​រដូវ​កាល។ ខ្សែ​បម្រើ​សញ្ជាតិ​ជប៉ុន ​បាន​ស៊ុត​បាល់​កាច់​ចង្កេះ​យ៉ាង​ឡូយ​នៅ​ឯ​កីឡដ្ឋាន St James’Park ប៉ុន្តែ​សោកស្តាយ​ក្រុម​មិន​អាច​ទទួល​បាន​ជ័យជម្នះ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

​បញ្ជាក់​ថា​កីឡាករ​វ័យ ២៦ ឆ្នាំ បាន​ផ្ទេរ​មក Liverpool នៅ​ថ្ងៃ​ទី ១ មករា ឆ្នាំ ២០២០ តែ​រយៈ​ពេល​ជាង ១ ឆ្នាំ​គេ​បង្ហាញ​ខ្លួន​បាន ៣១ ប្រកួត ភាគ​ច្រើន​ជា​កីឡាករ​បម្រុង ហើយ​រក​បាន ៤ គ្រាប់​និង Assist ២ លើក​ប៉ុណ្ណោះ ទើប​លោក Jurgen Klopp សម្រេច​ផ្ទេរ​គេ​ចេញ​ឲ្យ​មក​មាន​ពេលវេលា​លេង​គ្រប់គ្រាន់​នៅ​ក្លឹប​ថ្មី​បណ្តោះ​អាសន្ន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT