Aston Villa ​គ្រោង​ផ្តល់​កាដូ​ពិសេស​ឲ្យ Grealish ដើម្បី​កាត់​មុខ Man Utd ដែល​កំពុង​ចង់​បាន

Jack Grealish ​បច្ចុប្បន្ន​ជា​ខ្សែ​បម្រើ​លេចធ្លោ​មួយ​រូប​នៅ Premier League និង​ជា​កីឡាករ​ដ៏​សំខាន់​របស់​ក្លឹប Aston Villa ហើយ​ក៏​មាន​ដំណឹង​ថា​ក្លឹប Man Utd តាម​ឃ្លាំ​មើល​មិន​ដាក់​ភ្នែក​ផង​ដែរ​នៅ​រយៈ​ពេល​ចុង​ក្រោយ។

Grealish សេសសល់​សុពលភាព​កុងត្រា​ជាមួយ Villa ដល់​ឆ្នាំ ២០២៥ ប៉ុន្តែ United ហាក់​មិន​ញញើត​នោះ​ទេ​ក្នុង​ការ​ចរចា ដែល​ធ្វើ​ឲ្យ​សាមី​ខ្លួន​ក៏​កំពុង​មាន​ភាព​ស្ទាក់ស្ទើរ ព្រោះ​វា​ជា​ឱកាស​ដែល​អាច​វិវត្ត​ខ្លួន​ទៅ​ចូលរួម​នៅ​ក្លឹប​មាន​ភាគរយ​ខ្ពស់​ប្រជែង​ពាន Premier League និង​កៅអី​នៅ Champions League។

យ៉ាងណាមិញ​តាម​របាយការណ៍​ចុង​ក្រោយ​ពី 90min បាន​ចុះ​ផ្សាយ​ថា ក្លឹប​ម្ចាស់ដី Villa Park ​បាន​នឹង​កំពុង​រៀបចំ​សំណើ​ផ្តល់​ជូន​ថ្លៃ​ពលកម្ម​ថ្មី​សម្រាប់​កីឡាករ​អង់គ្លេស ដោយ​ធ្វើ​ការ​ដំឡើង​ពី​ប្រាក់ ១២០ ០០០ ផោន/សប្ដាហ៍ មក​ដល់ ២០០ ០០០ ផោន/សប្ដាហ៍។

សំណើ​ថ្មី​នេះ នឹង​ធ្វើ​ឲ្យ United ក៏​ដូច​ជា​បណ្ដា​ក្លឹប​ឯ​ទៀត​ដូច​ជា Spurs, Chelsea, Man Cityដែល​ចង់​បាន​ខ្សែ​បម្រើ​ខាង​លើ ពិបាក​នឹង​ចរចា ព្រោះ​វា​ជា​ទំហំ​ថ្លៃ​ពលកម្ម​កប់​ពពក​មួយ។ គួរ​បញ្ជាក់​ថា រដូវ​ កាល ២០២០/២១ Grealish រក​បាន ៧ គ្រាប់​និង Assist ១២ លើក​នៅ​ការ​បង្ហាញ​ខ្លួន ២២ ប្រកួត​ឲ្យ​ក្លឹប Aston Villa៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT