ក្លឹប Real Madrid ធ្លាក់​ពី​លេខ ៦ មក​ក្បែរ​លេខ ១០ ឈ្មោះ​ក្រុម​មាន​ប្រព័ន្ធ​កីឡាករ​ថ្លៃ​បំផុត

តាម​ការ​អាប់ដែត​នៅ​ហាងឆេង​ថ្លៃ​ខ្លួន​នា​រយៈ​ពេល​ចុង​ក្រោយ ក្លឹប Real Madrid បាន​ធ្លាក់​ចុះ​តម្លៃ​ប្រព័ន្ធ​កីឡាករ​រួម​យ៉ាង​គំហុក ដែល​រុញ​ឲ្យ​ចំណាត់ថ្នាក់​មាន​ការ​ប្រែប្រួល​ដល់​ទៅ ៣ លេខ។

តម្លៃ​ប្រព័ន្ធ​កីឡាករ​រួម គឺ​សំដៅ​ដល់​ការ​បូក​បញ្ចូល​នៅ​ហាងឆេង​ថ្លៃ​ខ្លួន​កីឡាករ​ទាំង​អស់​ក្នុង​ក្រុម មិន​ថា​តែ​កីឡាករ​នៅ​ជម្រើស ១១ នាក់ និង​កីឡាករ​ក្រៅ​ជម្រើស។ សម្រាប់ Real Madrid ភាគ​ច្រើន​សេសសល់​តែ​កីឡាករ​ដែល​មាន​អាយុ​រាង​ជ្រេ ហើយ​តម្លៃ​ខ្លួន​របស់​ពួក​គេ​គ្មាន​នរណា​លើស​ពី ១០០ លានអឺរ៉ូ​ឡើយ។

តាម​របាយការណ៍​ពី TransferMarkt យើង​ធ្វើ​ការ​បង្ហាញ​ឈ្មោះ​ក្រុម​ទាំង ១០ ដែល​មាន​តម្លៃ​ប្រព័ន្ធ​កីឡាករ​រួម​ថ្លៃ​បំផុត​ក្នុង​លោក គិត​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ ២០២១៖

១០) Tottenham Hotspur ​មាន​តម្លៃ ៧៣៧,១៥ លាន​អឺរ៉ូ

៩) Real Madrid មាន​តម្លៃ ៧៤២ លាន​អឺរ៉ូ
៨) Man Utd មាន​តម្លៃ ៧៤៤,៣៥ លាន​អឺរ៉ូ
៧) Atletico Madrid ​មាន​តម្លៃ ៧៦៩ លាន​អឺរ៉ូ

៦) Chelsea ​មាន​តម្លៃ ៨០៣,៦៥ លាន​អឺរ៉ូ
៥) Barcelona ​មាន​តម្លៃ ៨០៧ លាន​អឺរ៉ូ
៤) Paris Saint-Germain ​មាន​តម្លៃ ៨៧០ លាន​អឺរ៉ូ
៣) Bayern Munich ​មាន​តម្លៃ ៨៩៣,៥ លាន​អឺរ៉ូ
២) Man City ​មាន​តម្លៃ ១,០៦ ពាន់​លាន​អឺរ៉ូ

១) Liverpool ​មាន​តម្លៃ ១,១១ ពាន់​លាន​អឺរ៉ូ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT