ថ្នាក់​ដឹក​នាំ Leipzig ​ថា​ជើង​ទី​១​ទល់ Liverpool ​អាច​លេង​នៅ​កីឡដ្ឋាន Spurs ​បាន​

​ក្រុម Liverpool ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​អាល្លឺម៉ង់​បាន​ទេ ដោយសារ​តែ​បម្រាម​ដែល​បាន​ដាក់​មិន​ឱ្យ​អ្នក​ដំណើរ​មក​ពី​អង់គ្លេស​ចូល​ទឹក​ដី​អាល្លឺម៉ង់​ឡើយ។

​ដូច្នេះ​ការ​ប្រកួត​រវាង​ក្រុម Leipzig ​ទល់ Liverpool ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​ខាង​មុខ​នេះ​នឹង​ត្រូវ​ស្វែង​រក​ទឹក​ដី​កណ្ដាល​មួយ​ដើម្បី​ប្រកួត​ហើយ។ ​ដោយសារ​ស្វែង​រក​នោះ ​ខាង​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប UEFA ​ជា​អ្នក​សម្រេច​ផ្ទាល់​តែ​ម្ដង។ ខណៈ​ដែល​ការ​សម្រេច​នេះ ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ សប្ដាហ៍​ក្រោយ​តែ​ម្ដង។

​តែ​បើ​តាម​ថ្នាក់​ដឹក​នាំ​របស់​ក្រុម Leipzig ​វិញ ​បាន​បង្ហើប​ថា​ពួកគេ​នឹង​យល់​ព្រម​ក្នុង​ការ​ប្រកួត ដោយ​ធ្វើ​ឡើង​នៅ​ទឹក​ដី Spurs ​ផ្ទាល់​តែ​ម្ដង​សម្រាប់​ជើង​ទី​១​នេះ។ ​យ៉ាងណាមិញ ​ក្រុម Liverpool ​ក៏​មាន​សិទ្ធ​ក្នុង​ការ​សម្រេច​ផង​ដែរ ​តែ​មិន​ច្បាស់​គេ​ព្រម​ឬ​អត់​ឡើយ​ក្នុង​ការ​លេង​នៅ​ទឹក​ដី Spurs ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT