Man Utd ​របូត​ចុង​ម៉ោង ​ឱ្យ Everton ​តាម​ស្មើ ៣-៣ ​ចែក​ម្នាក់​១​ពិន្ទុ​

​ក្រុម​បិសាច​ក្រហម Manchester United ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Everton ​ក្នុង​លទ្ធផល ៣-៣ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។

​ក្រុម​របស់​លោក Ole ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន​សម្រាប់​តង់​ទី​១ ដោយ​រក​បាន​២​គ្រាប់​ពី​សំណាក់​ខ្សែ​ប្រយុទ្ធ Cavani ​និង Bruno ​។ ​តែ​ចូល​ដល់​តង់​ទី​២​វិញ ក្រុម Everton ​រក​បាន​២​គ្រាប់​តាម​ស្មើ​វិញ ដោយ​ Doucoure ​រក​គ្រាប់​១​និង Rodriguez ​រក​បាន​១​គ្រាប់។ ​ឈាន​ចូល​ដល់​នាទី​៧០ Mctominay ​ក៏​រក​គ្រាប់​បាល់​នាំ​មុខ​ជា​ថ្មី​ទៀត​ឱ្យ​ក្រុម​បិសាច​ក្រហម ​មុន​ពេល Calvert-Lewin ​រក​គ្រាប់​បាល់​តាម​ស្មើ​ជា​ថ្មី​នៅ​នាទី​៩០+៥ ​មុន​ចប់​ការ​ប្រកួត​តែ​ម្ដង។

​លទ្ធផល​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Man Utd ​រក្សា​ចំណាត់​ថ្នាក់​លេខ​២​ដដែល តែ​ប្រសិន​បើ​ក្រុម Man City ​ទទួល​បាន​ជ័យជម្នះ ​នោះ​គម្លាត​ពិន្ទុ​នឹង​កាន់​តែ​ខ្ពស់​ថែម​ទៀត​ហើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT