Ole ​ថា​ខ្លួន​ចាស់​ទុំ​ជាង​មុន ​ក្នុង​ការ​ដឹក​នាំ​ក្រុម​

លោក ​Ole Gunnar Solskjaer ​នឹង​ដឹក​នាំ​ក្រុម​បិសាច​ក្រហម Manchester United ​ត​ទល់​ជាមួយ​ក្រុម Everton ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។

​ដោយ​ប្រកួត​នៅ​យប់​នេះ​ដែរ ​ជា​ប្រកួត​ទី​១០០​ហើយ​សម្រាប់​លោក Ole ​ក្នុង​ការ​ដឹក​នាំ​ក្រុម Man Utd។ ខណៈ​ដែល​រដូវ​កាល​នេះ គេ​សង្កេត​ឃើញ​ថា​ក្រុម​លេង​បាន​ល្អ​និង​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​តារាង Premier League ​ផង​ដែរ ​ប្រជែង​ជាមួយ Man City ​។

​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោក Ole ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “ខ្ញុំ​មិន​បាន​ចាំ​ទេ​ថា​ជា​ប្រកួត​ទី​១០០​របស់​ខ្ញុំ​។ ​ខ្ញុំ​សប្បាយ​ចិត្ត​ក្នុង​ការ​ដឹក​នាំ​ក្រុម។ មួយ​រយៈ​មក​នេះ ខ្ញុំ​បាន​រៀន​សូត្រ​ច្រើន ​មាន​ភាព​ចាស់​ទុំ​ជាង​មុន ​និង​ដឹង​រឿង​គ្រប់​យ៉ាង​ច្រើន​ក្នុង​ការ​ដឹក​នាំ​ក្រុម​ប្រកួត”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT