Ronaldo ​និយាយ​សុំទោស​អ្នក​គាំទ្រ ​ថ្ងៃ​ខួប​កំណើត​៣៦​ឆ្នាំ​របស់​ខ្លួន​

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​ធ្វើ​ខួប​កំណើត​វ័យ​៣៦​ឆ្នាំ​របស់​ខ្លួន​យ៉ាង​សាមញ្ញ​បំផុត ជួប​ជុំ​គ្រួសារ​នៅ​ផ្ទះ ​និង​បាន​បង្ហោះ​សារ​ផ្ញើ​ឱ្យ​អ្នក​គាំទ្រ​រំជួល​ចិត្ត​ផង​ដែរ។

​ដោយ​មុន​នេះ Ronaldo ​បាន​និយាយ​ថា​២០​ឆ្នាំ​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន ​ពិត​ជា​មាន​ន័យ​និង​បាន​ជួប​រឿង​រ៉ាវ​ជា​ច្រើន​តាំង​ពី​ផ្លាស់​មក​ចូល Man Utd  ​បន្ទាប់​មក Real Madrid ​និង​បច្ចុប្បន្ន​នេះ​លេង​ឱ្យ​ក្រុម Juventus ​ទៀត។ ​រយៈ​ពេល​ដ៏​យូរ​នេះ មាន​ការ​ចង់​ចាំ​ជា​ច្រើន​ដែល​កើត​ឡើង ​ហើយ​រូបគេ​ក៏​ពេញ​ចិត្ត​អាជីព​មួយ​នេះ​ខ្លាំង​ផង​ដែរ។

​ទន្ទឹម​គ្នា​នេះ Ronaldo ​ក៏​បាន​ប្រាប់​ទៅ​អ្នក​គាំទ្រ ដោយ​សុំទោស​ផង​ដែរ​ថា​ខ្លួន​មិន​អាច​ធានា​ការ​លេង​២០​ឆ្នាំ​បន្ដ​ទៀត​បាន​ទេ។ ​តែ​អ្វី​ដែល​ខ្លួន​អាច​និយាយ​បាន​នោះ គឺ​ឱ្យ​តែ​អាច​លេង​បាន​នឹង​លេង​អស់​ពី​សមត្ថភាព​ប្រឹងប្រែង​រហូត​មិន​ឱ្យ​គ្រប់​គ្នា​អស់​សង្ឃឹម​ឡើយ។ សារ​សុំទោស​នេះ ​បាន​ស​បញ្ជាក់​ច្បាស់ Ronaldo ​កាន់​តែ​កៀក​មែនទែន​ហើយ​ក្នុង​ការ​ចូល​និវត្តន៍​ពី​បាល់ទាត់៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT