ក្រុមយក្សអាល្លឺម៉ង់ Bayern Munich បានយកឈ្នះលើក្រុម Hertha Berlin ក្នុងលទ្ធផល ១-០ សម្រាប់ការប្រកួតពានរង្វាន់ Bundesliga នៅយប់មិញនេះ។
សម្រាប់ការប្រកួតនេះខ្សែប្រយុទ្ធ Robert Lewandowski មានឱកាសស្វែងរកគ្រាប់បាល់តាំងពីនាទី១១ ដោយបាល់ប៉េណាល់ទី ប៉ុន្តែចុងក្រោយរូបគេធ្វើមិនបានសម្រេចទៅវិញ។ ដោយត្រូវរង់ចាំដល់នាទី២១ ទើប Coman រកគ្រាប់បាល់នាំមុខជាថ្មីបាន និងជាគ្រាប់បាល់ជ័យជម្នះក្នុងការប្រកួតផងដែរ។
ទទួលបាន៣ពិន្ទុបន្ថែមនេះទៀតដែរ បានធ្វើឱ្យក្រុម Bayern Munich ឈរនៅកំពូលតារាងដោយសុវត្ថិភាពហើយ ពោលគឺមាន១០ពិន្ទុលើសក្រុមលេខ២តែម្ដង៕
ប្រភព៖ DailyMail