ក្រុម Liverpool នឹងត្រូវប្រកួតជាមួយក្រុម Manchester City ថ្ងៃអាទិត្យស្អែកនេះ សម្រាប់ការប្រកួតពានរង្វាន់ English Premier League ។
មុនការប្រកួតនោះចាប់ផ្ដើម លោក Jurgen Klopp បាននិយាយថាក្រុម Liverpool លេងមិនល្អនារដូវកាលនេះ ដោយសារតែមានបញ្ហាកាយសម្បទា និងមិនមានពេលសម្រាកគ្រប់គ្រាន់នោះទេ ព្រោះការប្រកួតញឹកគ្នាពេក។ ដោយឡែកដៃគូប្រជែង Man City វិញ បែរជាមានពេលសម្រាករហូតដល់២សប្ដាហ៍ឯណោះ។ មួយវិញទៀត ពេលនេះក្រុម Liverpool ក៏មានកីឡាករសំខាន់ៗរបួសច្រើនផងដែរ ដោយសារតែមិនមានពេលគ្រប់គ្រាន់នេះ។
សូមបញ្ជាក់ថានៅពេលបើករដូវកាលនេះ Liverpool លេងមុនក្រុម Man City ដោយសារតែអង់គ្លេសបានឱ្យក្រុមរបស់លោក Pep សម្រាក១សប្ដាហ៍ ព្រោះពួកគេជាប់លេង Champions League មិនទាន់ចប់។ ដោយឡែកនៅខែធ្នូចុងឆ្នាំ២០២០វិញ ក្រុមរបស់លោក Pep ក៏បានសម្រាក១សប្ដាហ៍ទៀតដែរ ដោយពេលនោះកីឡាករក្នុងក្រុមមានឆ្លងមេរោគកូវីដ១៩៕
ប្រភព៖ Espn