Pique ​៖​អាជ្ញាកណ្ដាល​ភាគ​ច្រើន ​គាំទ្រ Real Madrid ​

ខ្សែ​ការពារ Gerard Pique ​គិត​ថា​អាជ្ញាកណ្ដាល​នៅ La Liga ​ភាគ​ច្រើន​គឺ​គាំទ្រ​ក្លឹប​បាល់ទាត់ Real Madrid ​ព្រោះ​ពួកគេ​ជា​អ្នក​រស់​នៅ​ក្រុង​ម៉ាឌ្រីត​ស្រាប់​ទៅ​ហើយ។

​ខ្សែ​ការពារ​ក្រុម FC Barcelona ​ខាង​លើ​នេះ​មិន​ដែល​ខ្លាច​ក្នុង​ការ​និយាយ​រឿង​ក្នុង​ចិត្ត​ទេ ទាំង​នៅ​ក្លឹប Barcelona ​និង​ដៃ​គូ​ប្រជែង​នានា​ជា​ដើម។ ​ស្រប​ពេល​ម្សិលមិញ​នេះ ​កីឡាករ​អេស្ប៉ាញ​រូប​នេះ​បាន​និយាយ​ទាក់ទង​នឹង​អាជ្ញាកណ្ដាល​នៅ​ក្របខណ្ឌ La Liga ​ទៀត​ហើយ។ ​

​អតីត​ខ្សែ​ការពារ​ក្រុម Man Utd ​ខាង​លើ​នេះ​បាន​និយាយ​ថា​៖ “៨៥%​នៃ​អាជ្ញាកណ្ដាល​ពី​មុន​សុទ្ធ​តែ​នៅ​ក្រុង​ម៉ាឌ្រីត។ ដូច្នេះ​តើ​គាត់​មិន​គាំទ្រ​ក្រុម​នៅ​ម៉ាឌ្រីត​ដោយ​របៀប​មិច? ​ខ្ញុំ​គោរព​អាជ្ញាកណ្ដាល​យុត្តិធម៌​ណាស់ ​ប៉ុន្តែ​ខ្ញុំ​ក៏​ដឹង​ថា​មាន​អ្នក​លម្អៀង​ដែរ”៕

PARTIDO DE LIGA

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT