Southampton ​តវ៉ា​ឈ្នះ​កាត​ក្រហម​របស់​ Bednarek ​

​ក្រុម ​Southampton ​បាន​តវ៉ា​ជាមួយ​សហព័ន្ធ​បាល់ទាត​អង់គ្លេស​រឿង​កាត​ក្រហម​របស់ ​Bednarek ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Manchester United ​ហើយ​លទ្ធផល​ពួកគេ​បាន​ឈ្នះ​ការ​តវ៉ា​នោះ​ហើយ។

​នេះ​មាន​ន័យ​ថា​ខ្សែ​ការពារ Bednarek ​នឹង​អាច​លេង​ការ​ប្រកួត​បន្ទាប់​របស់​ក្រុម Southampton ​បាន ​មិន​មាន​ការ​ពិន័យ​អ្វី​នោះ​ទេ។ ​នេះ​ជា​ការ​កែប្រែ​លទ្ធផល​កាត់​សេចក្ដី​មួយ ខណៈ​ដែល​កាត​ក្រហម​ដែល​ផ្ដល់​ឱ្យ​នេះ​ក៏​បាន​ពិនិត្យ VAR ​រូច​ទៅ​ហើយ​ដែរ កាល​ពី​ប្រកួត​នោះ។

​រំលឹក​ថា​ក្រុម  Southampton ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Manchester United ​ក្នុង​លទ្ធផល​ដល់​ទៅ ៩-០ ​ឯ​ណោះ ​ដោយ​គ្រា​នោះ​ក្រុម​មួយ​នេះ​ទទួល​បាន​កាត​ក្រហម​ដល់​ទៅ​២​នាក់​ឯ​ណោះ។ ​នេះ​ជា​បរាជ័យ​ធ្ងន់​ក​បំផុត​ហើយ​សម្រាប់​ក្រុម ​Southampton ​ខណៈ​ដែល​ពួកគេ​បាន​ចាញ់ ៩-០ ​នេះ ​២​ដង​មក​ហើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT