Liverpool ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​អាល្លឺម៉ង់​បាន​ទេ ​ដោយសារ​កូវីដ​១៩​

ក្រុម​ហង្ស​ក្រហម Liverpool ​នឹង​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាល្លឺម៉ង់​បាន​ទេ ដោយសារ​តែ​ប្រទេស​អង់គ្លេស​និង​អាល្លឺម៉ង់​នេះ​មិន​ទាន់​បើក​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​ទៅ​មក​នៅ​ឡើយ។

​ប្រទេស​អាល្លឺម៉ង់​បាន​ចេញ​ច្បាប់​ហាម​ប្រជាជន​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​មិន​ឱ្យ​ចូល​ប្រទេស​ខ្លួន ដោយ​ក្នុង​នោះ​ក៏​មាន​អង់គ្លេស​មួយ​ផង​ដែរ។ ​ការ​ដាក់​បម្រាម​នេះ​កើត​ឡើង ដោយសារ​តែ​អង់គ្លេស ​រក​ឃើញ​មាន​ករណី​ផ្ទុះ​មេរោគ​កូវីដ​១៩​ប្រភេទ​ថ្មី ដែល​អាច​ឆ្លង​លឿន​ជាង​មុន​ផង​។ ​

​បម្រាម​នេះ​ស​បញ្ជាក់​ថា​ក្រុម Liverpool ​របស់​អង់គ្លេស​នឹង​មិន​អាច​ហោះ​ទៅ​អាល្លឺម៉ង់​បាន​ឡើយ​ដើម្បី​ប្រកួត​ទល់​ក្រុម​ RB Leipzig ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​នា​ថ្ងៃ​១៧​ខែ​កុម្ភៈ​ឆ្នាំ​២០២១​ខាង​មុខ​នេះ។ ដែល​ការ​ប្រកួត​នឹង​ត្រូវ​ស្វែង​រក​កន្លែង​ផ្សេង​ធ្វើ​ជា​ទឹក​ដី​កណ្ដាល​មិន​ខាន ខណៈ​ដែល​ខាង UEFA ​មិន​ទាន់​ប្រកាស​ថា​ត្រូវ​លេង​នៅ​ឯ​ណា​ទេ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT