ចាញ់ Chelsea ​លោក Jose ​មិន​ពេញ​ចិត្ត​ការ​កាត់​ក្ដី​អាជ្ញាកណ្ដាល​

ក្រុម Spurs ​បាន​បរាជ័យ​ក្នុង​ដី​ខ្លួន​ឯង ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Chelsea ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier league ​នា​យប់មិញ​នេះ​។

​១​គ្រាប់​ជ័យជម្នះ​របស់​ក្រុម​តោ​ខៀវ ​ធ្វើ​បាន​សម្រេច​ដោយ​ការ​ទាត់​ប៉េណាល់ទី​របស់​កីឡាករ Jorginho ​នៅ​នាទី​២៣ ​ពាក់​កណ្ដាល​តង់​ទី​១។ ​ដោយ​ក្រោយ​ពី​កើត​មាន​១​គ្រាប់​នេះ​ហើយ ​ក្រុម​ទាំង​ពីរ​មិន​អាច​ធ្វើ​អ្វី​គ្នា​ទៀត​ទេ ​ដោយ​រក្សា​លទ្ធផល ១      -០ ​នេះ​រហូត​ដល់​ចប់​ការ​ប្រកួត​តែ​ម្ដង។ ​

​នេះ​ជា​ការ​ប្រកួត​ទី​៣​ហើយ​និង​ជា​ជ័យជម្នះ​២​ប្រកួត​ជាប់​គ្នា​របស់​លោក Thomas Tuchel ​គ្រូ​បង្វឹក​ថ្មី​របស់​ក្រុម Chelsea ​ផង​ដែរ។ ​ដោយ​ឡែក​សម្រាប់​លោក Jose Mourinho វិញ ​ដែល​បរាជ័យ​ផ្ទួន​ៗ​គ្នា​នោះ ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​លោក​មិន​សប្បាយ​ចិត្ត​ជាមួយ​ការ​សម្រេច​របស់​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​នោះ​ទេ​។ ​ការ​ផ្ដល់​បាល់​ប៉េណាល់ទី​នោះ​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​ខ្សែ​ការពារ Spurs ​មិន​បាន​បង្ក​កំហុស​ឡើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT