ក្លិបកីឡាបាល់ទាត់ វិសាខា បានប្រកាសថា ក្នុងការប្រកួត FORWARD PRE-SEASON CUP 2021 នៅថ្ងៃទី០៥ និងថ្ងៃទី០៧ ខែកុម្ភៈ ចុងសប្ដាហ៍នេះកីឡដ្ឋានព្រីនស៍របស់ខ្លួន កំពុងធ្វើបច្ចុប្បន្នភាពកៅអី (Upgrade និង Update) ឲ្យកាន់តែល្អប្រសើរ ដូច្នេះកីឡដ្ឋានមិនមានកៅអីជ័រ សម្រាប់អង្គុយទស្សនានោះទេ ។
តែយ៉ាងណា! គណៈកម្មការរៀបចំការប្រកួត និងក្លិបបានសុមការយោគយល់ និងអភ័យទោសជាមុន សម្រាប់ទស្សនិកជន ដែលបានឬមួយត្រៀមអញ្ជើញចូលរួមទស្សនាផ្ទាល់ ចំពោះករណីពុំមានកៅអីនេះ ហើយអាចអង្គុយតាមធម្មតាបាន។
https://web.facebook.com/visakhafc/posts/3312983235472351?__cft__[0]=AZW1hFBYVpPu0vwzp-kCJoAc0V4u_Xad3BCiz9KfyPYs5l-ftd1CF8VklVVFZG6rvIbsK_inZf–8T3aJTFm9IN2c9-_5xQhXarEsNdBIBJ13z9S-gSbw7ssBGDKnIQCafSt3PRlnfdwLEvdDLD6QIyx&__tn__=%2CO%2CP-R
ទោះបីជាយ៉ាងនេះក្ដី ដោយគោរពតាមវិធានការក្រសួងសុខាភិបាល ក្រុមការងាររបស់ក្លិប បានរៀបចំនូវគំនូសសញ្ញាកន្លែងអង្គុយយ៉ាងត្រឹមត្រូវ ពិសេសការរក្សាគម្លាតសង្គម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
រូបភាព៖ក្លិបវិសាខា